ការរៀបចំ និងការតុបតែងបណ្ណាល័យ

ការរៀបចំបណ្ណាល័យ

    បណ្ណារក្សត្រូវរៀបចំដោយផ្ដោតទៅលើប្លង់ផ្ទាល់ដី និងប្លង់ជញ្ជាំង។ ប្លង់ផ្ទាល់ដីគឺជាការរៀប​ចំទីតាំងដាក់តុ​ កៅអី ទូ ធ្នើរ និងសង្ហារឹមផ្សេងៗទៀត ដោយលៃលកយ៉ាងណាដោយទុកចន្លោះផ្លូវ​ដើរឲ្យបានសមស្រប។ ការរៀបចំគួរចែកជាបីផ្នែកដូចជាផ្នែកអាន និងស្រាវជ្រាវ ផ្នែកគំនូរ និងផ្នែក​សម្រាប់ធ្វើសកម្មភាពផ្សេងៗ ចំពោះប្លង់ជញ្ជាំងត្រូវលៃទុកកន្លែងព្យួរផែនទី បិទពាក្យស្លោក រូបភាព​បទបញ្ជាផ្ទៃក្នុង កាលវិភាគ ស្នាដៃសិស្ស... ហើយត្រូវគិតពីកម្ពស់ដែលអាចឲ្យកុមារមើលបាន។​

ការរៀបចំ និងតុបតែងបណ្ណាល័យ

ការតុបតែងបណ្ណាល័យ

    ការតុបតែងបណ្ណាល័យគឺជាកត្តាសំខាន់បំផុត ដើម្បីទាក់ទាញអ្នកអានក្នុងបណ្ណាល័យ។ សិល្បៈនៃការតុបតែងរបស់បណ្ណារក្សម្នាក់ៗមិនដូចគ្នាទេ គឺអាស្រ័យទៅលើភាពប៉ិនប្រសប់ និងការច្នៃប្រឌិតរបស់ពួកគេ។ ការតុបតែងបណ្ណារក្សត្រូវគោរពតាមគោលការណ៍បីយ៉ាងគឺ លក្ខណៈជាតិ គរុកោសល្យ និសោភ័ណ។

  • លក្ខណៈជាតិៈ គឺការរៀបចំដាក់ឲ្យមានបាវចនាជាតិ ទង់ជាតិ ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងដាក់តាំងវត្ថុផ្សេងៗដែលជាអត្តសញ្ញាណជាតិ។
  • លក្ខណៈគរុកោសល្យៈ គឺជាការដាក់តាំងបង្ហាញនូវពាក្យស្លោក រូបភាពដែលបម្រើឲ្យការអប់​រំ និងការអាន។
  • លក្ខណៈសោភ័ណៈ គឺជាការរៀបចំ និងតុបតែង ដើម្បីសម្រស់ទិដ្ឋភាពក្នុងបន្ទប់ ដូចជាផ្កាភ្ញី ស្នាដៃសិស្ស ផែនទីប្រទេសកម្ពុជា ផែនទីទីតាំងមូលដ្ឋាន និងការធ្វើអនាម័យជាដើម។