ការអង្កេត​ ការវាយតម្លៃ និងការស្រង់ស្ថិតិអ្នកអាន

ការអង្កេត​ និងការវាយតម្លៃ

    ការអង្កេត និងវាយតម្លៃគឺជាការពិនិត្យតាមដាន រាល់សកម្មភាព និងដំណើរការបណ្ណាល័យ ដើម្បីដឹងពីចំនួនអ្នកអានប្រចាំថ្ងៃ តម្រូវការអ្នកអាន តម្រូវការឯកសារ ចំនួនអ្នកទស្សនកិច្ច​ សំដៅជុំរុញបណ្ដុះទម្លាប់អានក្នុងន័យអភិវឌ្ឍវិស័យអំណាន សម្រាប់កែលម្អ និងលើកទិសដៅបន្ត។

    ដើម្បីឲ្យការងារនេះទទួលបានជោគជ័យ បណ្ណារក្សត្រូវយកចិត្តទុកដាក់តាមដានសកម្មភាព​របស់អ្នកអាន សមាសភាពអ្នកអាន ចំនួនអ្នកអាន ចំនួនអ្នកខ្ចី  ចំណង់ចំណូលចិត្តអ្នកអាន។

ឧបករណ៍ចុះឈ្មោះ សកម្មភាពចុះឈ្មោះ និងបញ្ជីស្រង់ស្ថិតិអ្នកចូលអាន

ការស្រង់ស្ថិតិអ្នកអាន

    ការស្រង់ស្ថិតិអ្នកអានដើម្បីដឹងពីសមាសភាព និងចំនួនអ្នកអានប្រចាំថ្ងៃ។បណ្ណារក្សត្រូវរៀបចំឧបករណ៍សម្រាប់រាប់ និងកត់ត្រាចំនួនអ្នកអាន។ ឧបករណ៍ទាំងនោះមានកំប៉ុង គ្រាប់គ្រួស គ្រាប់ឃ្លី ឬបំពង់បឺត....។  បណ្ណារក្សគប្បីរៀបចំឧបករណ៍ស្រង់ស្ថិតិអ្នកអាន​ទៅតាមសមាសភាពបន្ទាប់​មក​កត់​ចូលក្នុងបញ្ជីស្រង់ស្ថិតិអ្នកអាន​ សម្រាប់បូកសរុបដើប្បីធ្វើរបាយការណ៍ប្រចាំខែ។

បញ្ជីសម្រង់ស្ថិតិអ្នកចូលអាន