ការគាំទ្រការងារបណ្ណាល័យ
ការគាំទ្រពីស្ថាប័នអប់រំ និងដៃគូរពាក់ព័ន្ធគឺជាកន្លែងចលករដ៏សំខាន់ក្នុងការជួយជុំរុញការងារបណ្ណាល័យឲ្យមានដំណើរការល្អប្រកបដោយនិរន្តរភាព។ ដើម្បីទទួលបាននូវការគាំទ្របន្ថែម សាលារៀនចាំបាច់ត្រូវផ្សព្វផ្សាយ និងទំនាក់ទំនងល្អជាមួយដៃគូអភិវឌ្ឍ សហគមន៍ សប្បុរសជន អាជ្ញាធរដែនដី និងស្ថាប័ននានា។
ការស្វែងរកធនធានសម្រាប់បណ្ណាល័យ
ក្រៅពីធនធានសៀវភៅដែលបានបំពាក់ឲ្យបណ្ណាល័យ
សាលាត្រូវរកធនធានឯកសារថ្មីៗបន្ថែមស្របទៅតាមតម្រូវការរបស់អ្នកអាន។
បច្ចុប្បន្ននេះប្រសិទ្ធភាពនៃការអប់រំត្រូវការធនធាសម្ភារផ្សេងៗបន្ថែមដូចជាកាស្សែត
ស៊ីឌី វីស៊ីឌីជាដើមដែលជារូបភាពពន្យល់
និងអាចចង្អុលបង្ហាញនូវចំណុចមួយច្បាស់លាស់ជាងពាក្យ
និងធ្វើឲ្យសិស្សកាន់តែយល់បានឆាប់រហ័សជាងមុន។
ការចំណាយទៅលើសម្ភារបែបនេះអស់ថវិកាតិចតួចទេ ប៉ុន្តែការចំណាយទៅលើឧបករណ៍ (កុំព្យូទ័រ
វីស៊ីឌី ម៉ាស៊ីនចាក់ស៊ីឌី ម៉ាញ៉េ...) សម្រាប់ប្រើប្រាស់មានទំហំធំ។
ចំពោះការបំពាក់តុ កៅអី ធ្នើរ គប្បីសមស្របទៅតាមអាយុសិស្ស និងទំហំបណ្ណាល័យ។ គប្បីបងចាំថា បណ្ណាល័យមិនគួរស្កុតសៀវភៅ និងឯកសារផ្សេងៗដែលមិនសមស្របនឹងតម្រូវការរបស់អ្នកអាន និងមិនទាក់ទងដល់ការអប់រំនោះទេ។
