ស្ថានភាព និងទីតាំង
បណ្ណាល័យបឋមសិក្សាក៏ដូចជាបណ្ណាល័យដទៃទៀតដែរមិនមែនកើតឡើងដោយចៃដន្យទេចាំបាច់ត្រូវធានាឲ្យបាននូវនិរន្តរភាពដំណើតការណ៍របស់បណ្ណាល័យ។
បណ្ណាល័យមិនមែនគ្រាន់តែបង្កើតឡើងមួយរយៈពេលហើយបិទទ្វាទៅវិញនោឡើយ
ព្រោះនាំឲ្យខាតបង់ពេលវេលា ការប្រឹងប្រែង និងថវិកាដែលចំណាយទៅលើការបង្កើតបណ្ណាល័យនោះ។ដូច្នេះចាំបាច់ត្រូវតម្លៃបណ្ណាល័យជាសារវន្ដ។
តម្រូវការផ្សេងៗដើម្បីឲ្យបណ្ណាល័យមាននិរន្តរភាពរួមមាន៖
សកម្មភាពកុមារអានសៀវភៅក្នុងបណ្ណាល័យ
ក.បណ្ណាល័យអគារ
គណៈគ្រប់គ្រងសាលាត្រូវពិចារណាពីទីតាំងសម្រាប់សាងសង់អគារបណ្ណាល័យឲ្យបានសមស្របដោយផ្ដោតទៅលើគម្លាតពីអគារសិក្សានីមួយៗមកបណ្ណាល័យ
ស្ថានភាពខពស់មិនលិចទឹក បន្លឺគ្រប់គ្រាន់ ខ្យល់អាកាសល្អ។
គួរចៀសវាងយកបណ្ណាល័យ់ជាកន្លែងសម្រាប់ប្រជុំការងារផ្សេងៗ
និងជាកន្លែងសម្រាប់ផ្ទុកសម្ភារបរិក្ខារបស់សាលា។
ខ.បន្ទប់បណ្ណាល័យ
ជាបន្ទប់មួយដែលត្រូវបានជ្រើសរើសពីអគារសិក្សាសម្រាបើធ្វើជាបណ្ណាល័យ ដើម្បីបំពេញតម្រូវការរបស់គ្រូ និងសិស្ស។ បន្ទប់បណ្ណាល័យត្រូវធានាថាមានសុវត្ថភាព មិនលិចទឹក ហើយគួរជ្រើសរើសបន្ទប់ដែលស្ថិតនៅខាងចុង ឬខាងដើមគេនៃអគារសិក្សា ដើម្បីចៀសវាងសម្លេងរំខាន។
គ.បណ្ណាល័យនៅទីចាត់ការ
ប្រសិនបើសាលាខ្វះបន្ទប់រៀន
គួររៀបចំផ្នែក ឬជ្រុងមួយនៅក្នុងទីចាត់ការធ្វើជាបណ្ណាល័យសម្រាប់តម្កល់ឯកសារសិក្សារបស់សិស្ស
និងគ្រូ។
ឃ.បណ្ណាល័យនៅក្នុងថ្នាក់រៀន
បណ្ណាល័យនៅក្នុងថ្នាក់ ឬជ្រុងបណ្ណាល័យ ឬគៀនបណ្ណាល័យកើតឡើងដោយសារ៖
- ករណីសាលារៀនគ្មានបន្ទប់គ្មានបន្ទប់សម្រាប់ធ្វើបណ្ណាល័យ គេរៀបចំទូ តុ ឬធ្នើរសម្រាប់ដាក់សៀវភៅមូយចំនួនត្រង់កន្លែងទំនេរនៃជ្រុងណាមួយក្នុងថ្នាក់ធ្វើជាបណ្ណាល័យ។
- ករណីសាលារៀនមានបណ្ណាល័យគេក៏អាចរៀបចំជ្រុងបណ្ណាល័យនៅតាមថ្នាក់នីមួយៗដើម្បីបំពេញបន្ថែមលើការសិក្សា និងអានកម្សាន្ដ។
បណ្ណាល័យចល័តផ្ដល់ឱកាសដល់សិស្ស និងគ្រូបានទទួលនូវចំណេះដឹងបន្ថែមទៀត។ បណ្ណាល័យ មានរូបភាពខុសៗគ្នា៖
- ការចល័តសៀវភៅទៅតាមថ្នាក់ ក្រោមដើមឈើ ឬតាមទីធ្លានៅក្នុងសាលារៀន។
- ការចល័តសៀវភៅពីសាលារៀនមួយទៅសាលារៀនផ្សេងទៀត។
