កាលវិភាគប្រចាំសប្តាហ៍ ជាផ្នែកមួយនៃផែនការប្រចាំខែ។ ដើម្បីធ្វើកាលវិភាគប្រចាំសប្តាហ៍បណ្ណារក្សត្រូវសហការជាមួយនាយក/នាយិកា និងគ្រូបន្ទប់ថ្នាក់ ដោយមានចុះហត្ថលេខា និងបោះត្រាដោយនាយក/នាយិកាសាលា មុនអនុវត្តជាផ្លូវការ។ កាលវិភាគនេះត្រូវមានយ៉ាងហោចណាស់ ២ ម៉ោងសិក្សាក្នុងមួយខែ និងត្រូវធានាមិនប៉ះពាល់ម៉ោងគណិតវិទ្យា និងភាសាខ្មែរ។
ឧទាហរណ៍ៈ
កាលវិភាគប្រចាំសប្ដាហ៍
កាលវិភាគប្រចាំសប្ដាហ៍ទី.......ខែ ..........
ឆ្នាំ ២០១...
ម៉ោង ថ្ងៃ |
ច័ន្ទ |
អង្គារ |
ពុធ |
ព្រហស្បតិ៍ |
សុក្រ |
សៅរ៍ |
០៧:១០-០៨:៣០ |
អនាម័យ
បោសសម្អាត រៀបចំសៀវភៅល់ធ្នើរឲ្យមានរបៀប |
|||||
០៨:៤៥-០៩:២៥ |
ស្រាវជ្រាវ
ចូលទូទៅ អានសេរី សិស្សខ្ចី សងសៀវភៅ |
|||||
០៩:៤០-១០:២០ |
១«ក» |
២«ក» |
៣«ក» |
៤«ក» |
៥«ក» |
៦«ក» |
១០:2០-១១:០០ |
ការងារបណ្ណារក្ស
ជួសជុល ចុះកូដ ដាក់ក្រប កែសម្រួលគំនូរកុមារ |