មានកត្តាមួយចំនួនដែលអាចបង្កឲ្យឯកសារបាត់បង់ និងខូចគុណភាពដូចជា កត្តាមនុស្ស សត្វចង្រៃ និងកត្តាធម្មជាតិ។
១.កត្តាមនុស្សៈ
ការបករើប្រាស់មិនត្រឹមត្រូវ កង្វះការថែទាំ ការបាត់បង់...។
២.កត្តាសត្វចង្រៃៈ កណ្ដៀរ កន្លាត
កណ្ដុរ...។
៣.កត្តាធម្មជាតិៈ សំណើម ធូលី
កម្ដៅថ្ងៃ លិចទឹក...។
ការណែនាំពីរបៀបបើកសៀវភៅ
ដូច្នេះការការពារ
និងថែរក្សាឯកសារមានសារៈសំខាន់ាម្រាប់រក្សាឯកសាឲ្យនៅគង់វង្ស។
វិធានការក្នុងការការពារ និងថែរក្សាសៀវភៅមានពីរបែបគឺ៖
-ការការពារ និងថែរក្សាតាមបែបប្រពៃណី
-ការការពារ និងថែរក្សាតាមបែបបច្ចេកទេសវិទ្យាសាស្ត្រ
ក.ការការពារ និងថែរក្សាតាមបែបប្រពៃណី
ចំពោះការការពារ
និងថែរក្សាតាមបែបប្រពៃណីរួមមាន៖
- ការពារមិនឲ្យរងនូវសំណើមបន្ទាប់ពីពេលភ្លៀងធ្លាក់ ដែលជាហេតុបង្កឲ្យឯកសារឆាប់ពុកផុយ ដូច្នេះយើងត្រូវបើកទ្វារបង្អួចមួយម៉ោង ឬពីរម៉ោងដើម្បីឲ្យអស់សំណើមក្នុងបណ្ណាល័យ។
- ការការពារធូលីដោយបោសសម្អាត ឬធ្វើអនាម័យជាប្រចាំ។
- មិនត្រូវបរិភោគចំណីអាហារ ឬយកកែវទឹកដាក់ក្បែរឯកសារ និងសម្ភារបច្ចេកទេស អេឡិចត្រូនិក។
- ណែនាំសិស្សពីរបៀបប្រើប្រាស់សៀវភៅ៖
- យកសៀវភៅចេញពីធ្នើរ ឬទូត្រូវប្រើម្រាមដៃ និងម្រាមដទៃទៀតចាប់នៅត្រង់គម្របមុខ និងគម្របក្រោយ។ មិនត្រូវចាប់ទាញជ្រុងខ្នងសៀវភៅខាងលើទេ។
- ត្រូវវបើកសៀវភៅអានដោយដាក់លើផ្ទៃរាបស្មើ។
- ត្រូវបើកទំព័រសៀវភៅដោយប្រុងប្រយ័ត្ន ដោយចាប់បើកពីជ្រុងខាងលើ ឬខាងក្រោមប៉ែកខាងស្ដាំដៃ។
- ករណីអានសៀវភៅមិនទាន់ចប់ ត្រូវសៀតវត្ថុអ្វីមួយសម្រាប់កំណត់ចំណាំទំព័រ (មិនត្រូវបត់ទំប័រសៀវភៅដើម្បីចំណាំទំព័រឡើយ)។
- មិនត្រូវដាក់សៀវភៅត្រួតលើគ្នាក្នុងពេលកំពុងអាន ព្រោះវាងាយបណ្ដាលឲ្យខូច ឬបាក់ខ្នងសៀវភៅ។
ខ.ការការពារ
និងថែរក្សាតាមបែបបច្ចេទេសវិទ្យាសាស្ត្រ
- ត្រូវដាក់ក្របសៀវភៅឲ្យបានគ្រប់ក្បាល។
- ជួសជុលសៀវភៅដែលខូចខាតដោយបិទស្កុត ឬកាវ កិប និងដេរ។
- ថតចម្លងឡើងវិញនូវផ្នែកដែលខូចខាត រហែក ឬបាត់បង់។
- បាញ់ថ្នាំសម្លាប់សត្វល្អិតសម្រាប់រយៈពេលមួយ ឬបីរសប្ដាហ៍ម្ដង។