ការធ្វើរបាយការណ៍មាន របាយការណ៍ខែ របាយការណ៍ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ។ របាយការណ៍ជាការសរសេររៀបរាប់នូវលទ្ធផលដែលបានអនុវត្ត ការលើកឡើងពីការលំបាក ភាពងាយស្រួល សំណូមពរ និងទិសដៅបន្ត។ នាយកសាលាត្រូវពិនិត្យរបាយការណ៍បណ្ណាល័យ ចុះហត្ថលេខា និងបោះត្រាមុននឹងបញ្ជូនទៅការិយាល័យអប់រំ យុវជន និងកីឡាស្រុក/ខណ្ឌ មន្ទីរអប់រំយុវជន និងកីឡាខេត្ត/ក្រុង តាមកាលកំណត់ច្បាស់លាស់។
របាយការណ៍ប្រចាំខែ.........ឆ្នាំ.២០១...
ស្ដីពីការងារបណ្ណាល័យ
I.លទ្ធផល៖
១.សកម្មភាពដឹកនាំ៖
-និទានរឿង៖
រឿងកុកនិងក្ដាម រឿងក្រពើរមិលគុណ រឿងព្រះនាងព្រិលស...
-គូរគំនូរ៖
គូរូបសត្វទាំង១២នៃឆ្នាំកំណើត
-ផាត់ពណ៌៖
រូបផ្លែឈើហូបផ្លែ
-បត់រូប៖
ក្រដាសA4បត់ជារូបចាប កណ្ដុរ
-លេងល្បែងល្បងប្រាជ្ញា៖
រករូបភាពនៅក្នុងគំនូរមួយផ្ទាំង
២.សកម្មភាពផលិត៖
ផលិតល្បែងគណិតវិទ្យាបាន៣សម្រាប់ត្រូវនឹងសិស្សកម្រិតថ្នាក់ទី២-៣។
៣.
ស្ថិតិអ្នកចូលអាន៖
-ចំនួនសិស្ស៖
សរុប២៥៦នាក់ ស្រី១៩៨នាក់
-ចំនួនគ្រូ៖
សរុប៣៥នាក់ ស្រី២០នាក់
-ចំនួនសហគមន៍៖
សរុប១៦នាក់ ស្រី៩នាក់
៤.ស្ថិតិអ្នកខ្ចី៖
-ចំនួនសិស្ស៖ សរុប៥០នាក់ ស្រី២៣នាក់
-ចំនួនគ្រូ៖
សរុប១៤នាក់ ស្រី៩នាក់
-ចំនួនសហគមន៍៖
សរុប១៦នាក់ ស្រី៩នាក់
៥.ចំនួនសៀវភៅ៖
សរុប១២៤២ក្បាល់ ៥៦៨ចំណងជើង
៦.ចំនួនសៀវភៅរហែក៖
សរុប៧ក្បាល ៧ចំណងជើង
៧.ចំនួនសៀវភៅជយសជុល៖ សរុប៧ក្បាល ៧ចំណងជើង
៨.ចំនួនសៀវភៅបន្ថែមថ្មី៖
សរុម៥ក្បាល ១ចំណងជើង
៩.ចំនួនសៀវភៅបាត់៖
គ្មាន
១០.ប្រភេទសៀវភៅដែលអ្នកអានចូលចិត្ត៖
ទស្សនាវដ្ដី អក្សរសិល្ប៍
II.ការលំបាក និងភាពងាយស្រួល
-ភាពងាយស្រួល៖..............................................
-ការលំបាក៖
គ្រូប្រចាំថ្នាក់មិនបានចូលរួមដឹកនាំកុមារក្នុងម៉ោងបណ្ណាល័យ ខ្វះសម្ភារ...
III.សំណូមពរ
និងទិសដៅបន្ត៖
-សំណូមពរ៖
សូមគ្រូប្រចាំថ្នាក់ដឹកនាំសិស្សចូលបណ្ណាល័យតាមកាលវិភាគ...
-ទិសដៅបន្ត៖ រកសៀវភៅថ្មី ផលិតសម្ភារងាយៗ...។
ធ្វើនៅថ្ងៃទី........ខែ..........ឆ្នាំ ២០១...
បានឃើញ និងឯកភាព បណ្ណារក្ស
នាយកសាលា