ធម៌នាំឲ្យទៅកើតជាព្រះឥន្ទ្រមាន៧ប្រការគឺ៖
- មាតាបេតិភរំ ជន្ដុំៈ ជាអ្នកចិញ្ចឹមមាតាបិតា។
- កុលេ ជេដ្ឋាបចាយិនំៈជាអ្នកប្រព្រឹត្តគោរពកោតក្រែងរៀមច្បងក្នុងគ្រួសារ ក្នុងត្រកូល។
- សណ្ហំ សខិលសម្ភាសំៈ ជាអ្នកពោលវាចាពីរោះទន់ភ្លន់។
- បេសុណេយ្យប្បហាយិនំៈ ជាអ្នកមិនពោលពាក្យញុះញង់។
- មច្ឆេរវិនយេ យុត្តំៈ ជាអ្នកប្រកបឧបាយបន្ទោបង់សេចក្ដីកំណាញ់។
- សច្ចំៈ ជាអ្នកពោលពាក្យពិតទៀងត្រង់។
- កោធភិតុំៈ ជាអ្នកសង្កត់នូវសេចក្ដីក្រោធ។
សម្គាល់ៈ មឃមាណពបានបំពេញដោយបរិបូណ៌នូវវត្តទាំង៧ប្រការនេះក្រោយពីស្លាប់ទៅបានកើតជាព្រះឥន្ទ្រ ជាអ្នកធំជាងពួកទេវតាក្នុងឋានតាវត្តិង្ស។