ធម៌៧ប្រការជាទីប្រាថ្នានៃសត្រូវដែលមានសេចក្ដីក្រោធគឺ៖

  • ទុព្វណ្ណោ អស្សាតិៈ​សូមឲ្យបុគ្គលនេះមានវណ្ណៈអាក្រក់។
  • ទុក្ខំ អសយេយ្យាតិៈ សូមឲ្យបុគ្គលនេះដេកជាទុក្ខ។
  • ន បច្ចុរត្ថោ អស្សាតិៈ សូមឲ្យបុគ្គលនេះកុំមានប្រយោជន៍ឡើយ។
  • ន ភោគវា អស្សាតិៈ សូមឲ្យបុគ្គលនេះកុំមានភោគឡើយ។
  • ន យសវា អស្សាតិៈ​សូមឲ្យបុគ្គលនេះកុំមានយសឡើយ។
  • ន មិត្តវា អស្សាតិៈ សូមឲ្យបុគ្គលនេះកុំមានមិត្តឡើយ។
  • បរម្មរណា អបាយំ ឧបបជ្ជេយ្យៈ សូមឲ្យបុគ្គលនេះក្រោយពីស្លាប់ទៅកើតអបាយភូមិ។