សត្តមហាឋាន៧កន្លែងគឺ៖

  • ពោធិបល្ល័ង្កៈ ស្ថានទីព្រះពោធិសត្វគង់ប្រថាប់ហើយបានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ។
  • អនិមិសចេតីៈ​ស្ថានទីដែលព្រះពុទ្ធទ្រង់ឈរសម្លឺងមើលមហាពោធិព្រឹក្សដោយមិនប៉ព្រិចព្រះនេត្រអស់៧ថ្ងៃ និងទ្រង់កាត់សេចក្ដីសង្ស័យពួកទេវតា។
  • រតនចង្កមចេតិយៈ ផ្ទះកែវទេវតានិម្មិតថ្វាយស្ថិតក្នុងទិសបច្ចឹម(ឬពាយព្យនៃមហាពោធិ)ជាស្ថានដែលព្រះអង្គទ្រង់ពិចារណាព្រះអភិធម្មអស់៧ថ្ងៃ។
  • អជបាលនិគ្រោធចេតិយៈ ជាស្ថានទីដែលព្រះអង្គទ្រង់គង់សោយវិមុត្តិសុខអស់៧ថ្ងៃក្រោមដើមឈើនេះដែលស្ថិតនៅទិសបូព៌ានៃមហាពោធិព្រឹក្ស។
  • មុចលិន្ទចេតិយៈ ស្ថានទីក្រោមដើមរាំងដែលព្រះអង្គសោយវមុត្តសុខអស់៧ថ្ងៃ រយៈពេលនោះមានភ្លៀងធំបង្អុរមក ស្ដេចនាគឈ្មោះមុចលិន្ទបានមកព័ទ្ធ៧ជុំ និងបើកពពារដើម្បីការពារភ្លៀង បន្ទាប់ពីនោះព្រះអង្គទ្រង់បន្លឺភទានគាថា។
  • រាជាយតនចេតិយៈ ស្ថានទីដែលទ្រង់គង់ប្រថាប់សោយវិមុត្តិសុខ៧ថ្ងៃក្រោមដើមកែសដែលស្ថិតនៅទិសទក្សិណនៃមហាពោធិ ហើយជាទិសដែលជួបសក្កទេវរាជ២នាក់គឺ តបុស្ស និងភល្លិកៈ។
សម្គាល់ៈ ពាក្យនមស្ការបូជាសត្តមហាឋាន«បឋមំ ពោធិបលង្កំ ទុតិយំ អនិម្មិស្សកំ   តតិយំ   ចង្កមំ សេដ្ឋ ចតុត្ថំ រតនាឃរំ   ចញ្ចមំ អជ្ជបាលច្ច មុច្ចលិន្ទេន ឆដ្ឋមំ   សត្តមំ រាជាយតំ សត្តាហំ មុនិសេវិតំ   បតិដ្ឋិតា ជម្ពូទីបេ នរទេវេហិ  បូជិតា  ឯតេ សត្តមហាឋានេ អហំ វន្ទាមិ ទូរតោ»