លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ និង
អ្នកនិពន្ធខ្មែរម្នាក់ ដែលបានលះបង់ពេល វេលានៃ
ជីវិតរបស់លោកដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង
សង្គមសាស្ត្រ និងទស្សនវិជ្ជា។
១.ប្រវត្តិសង្ខេប
– កើតនៅថ្ងៃទី១៩
ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។
២.ការសិក្សា
– លោក
វ៉ាន់ឌី កាអុន បានបំពេញវិជ្ជានៅបឋមសិក្សា និងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។
បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រ
លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ
ហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃ នប់ក្នុងខេត្តកំពត។
– ១៩៧២
លោកបានទៅបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំង។
– ១៩៧៤
លោកបានត្រឡប់ទៅភ្នំពេញវិញ។ហើយលោកបានបន្តការស្រាវជ្រាវរហូត ដល់ឆ្នាំ១៩៧៥
ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។
៣.ការងារ
– ១៩៦៨ លោក
វ៉ាន់ឌី កាអុន បានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក
ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងឆ្នាំដដែលនេះ
លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)។
– ១៩៦៩
លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំ ជាតិ។
នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរ និងគំនិតនយោបាយ ដូចគ្នាបង្កើត
កាសែតភាសាបារាំងមួយមានឈ្មោះថា Le
Courrier Phnompenhnois។
– ១៩៧០
លោកបានទទួលការតែងតាំងជាចាងហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ
ចតុមុខ និងជាទីប្រឹក្សាកាសែតមហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ
លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។
៤.សមាជិករណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា
– លោក
វ៉ាន់ឌី កាអុន បានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបានបង្កើតឡើងនៅថ្ងៃទី២
ខែធ្នូ ឆ្នាំ១៩៧៨។
– ១៩៨១ លោក
វ៉ាន់ឌី កាអុន បានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ
លោកបានបង្កើតវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែប
វិទ្យាសាស្ត្រពីសង្គមនិងនយោបាយ ហើយលោកបានដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩។
– អ្នកស្រាវជ្រាវបរទេសនានាដែល
មកទស្សនាស្រាវជ្រាវនៅកម្ពុជាតែងមកសាកសួរ និងគារវកិច្ចចំពោះ លោកជានិច្ច
ហើយអ្នកទាំងនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញវ័ន្តមួយរូបក្នុងរបបថ្មីនេះ ហើយម្យ៉ាង
ទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាច និងបក្ស។
– ដោយមានទំនាស់នឹងរដ្ឋាភិបាល
និងមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោក វ៉ាន់ឌី កាអុនបានត្រឡប់មកប្រទេសបារាំងវិញ
ហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ។
៥.តំណែងនានា
– លោក
វ៉ាន់ឌី កាអុន បានចូលបម្រើការងារជាអ្នកសារព័ត៌មានចូលនិវត្តិន៍នៃវិទ្យុបារាំង
អន្តរ ជាតិ ក្នុងកម្មវិធីភាសាខ្មែរ (Radio
France Internationale: RFI) ដោយលោកមានឯកទេសផ្នែក សិក្សាវិភាគអក្សរសិល្ប៍ខ្មែរ
និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយសេដ្ឋកិច្ច សង្គម ។ល។
– ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃ
ដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរ និងការស្រាវជ្រាវ។
អាស្រ័យដោយលោកស្គាល់ និងបានរស់នៅក្នុងរបបបួនធំៗនៅស្រុកខ្មែរ
ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោកផលិតបានស្នាដៃជាសំណេរ មួយចំនួន ហើយក្នុង
បច្ចុប្បន្ននេះ លោកកំពុងសរសេរនិក្ខេបបទមួយក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅសកលវិទ្យាល័យ
Nice ដែលមានប្រធានបទឈ្មោះ
ប្រទេសកម្ពុជា និងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés
d’insertion au monde moderne)។
៦.ស្នាដៃនិពន្ធ
– សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ
ភាគ១ ភ្នំពេញ ១៩៧១
– ក្បួនចិត្តសាស្ត្រ
សិក្សា ភ្នំពេញ ១៩៧១
– វិភាគទាននៃការសិក្សា
ប្រាដកនិយម និងអណ្តែតអណ្តូងនិយម សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរសិក្សាកថា
ភ្នំពេញ ឆ្នាំ១៩៧៣
– វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ
ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ វិចាណនិយមតាមរយៈរឿងធនញ្ជ័យ
សោកនាដកម្មតាមរយៈរឿងកាកី ភ្នំពេញ ១៩៩១
– សង្គមសាស្ត្រ
ភ្នំពេញ ១៩៧៣
–
Thmenh Chey en français, étude, Phnom Penh 1973
– សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី
បូវ៉ារី សិក្សាកថាអក្សរសិល្ប៍បារាំង ភ្នំពេញ ១៩៧៤
– ស្នេហាចុកឈាមរបស់កំលោះវែរទែរ
សិក្សាកថាអក្សរសិល្ប៍បារាំង ភ្នំពេញ ១៩៧៤
–
Réflexion sur la littérature khmère en français étude Phnom Penh 1981
– រឿងព្រេងបុរាណខ្មែរ
ភាគ១ កម្រងជ្រើសរើសបោះពុម្ពឡើងវិញ ភ្នំពេញ ១៩៨៧
– រឿងព្រេងបុរាណខ្មែរ
ភាគ២ កម្រងជ្រើសរើសបោះពុម្ពឡើងវិញ,
ភ្នំពេញ ១៩៨៧
– កោះបិសាច, រឿងនិទាន ភ្នំពេញ
១៩៨៧
–
Cambodge : 1940-1990 La fin d’une époque essai Paris, 1991
–
Cambodge ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
–
Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au
Cambodge (FAC)”, Paris 1996
– អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០
ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០
– អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩
ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០
– ប្រវត្តិសាស្ត្រកម្ពុជា
ភាគ១
ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០
– ប្រវត្តិសាស្ត្រកម្ពុជា
ភាគ២ ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០– ប្រវត្តិសាស្ត្រកម្ពុជា ភាគ៣
ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ ២០១០
– សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី
ភ្នំពេញ ២០១២-សុបិននិងការពិត ភាគ២ សមាគមកម្ពុជាអាស៊ី ភ្នំពេញ
២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា ភ្នំពេញ ២០១៣។