បច្ច័យ២៤យ៉ាងគឹ៖
- ហេតុបច្ច័យៈ បានដល់បច្ច័យ៦ដែលនាំឲ្យកើតចិត្ត និងចេតសិក
- អារម្មណប្បច្ច័យៈបានដល់អារម្មណ៍ទាំង៦ដែលនាំឲ្យកើតចិត្ត និងចេតសិក
- អធិប្បតិប្បច្ច័យៈ បានដលើភាពជាអាធិបតីជាបច្ច័យឲ្យកើតចិត្ត និងចេតសិក

- អនន្តរប្បច្ច័យៈបានដល់បច្ច័យកើតតគ្នានៃចិត្តដោយគ្មានចន្លោះ
- សមន្តរប្បច្ច័យៈបានដល់បច្ច័យកើតតគ្នានៃចិត្តតានលំដាប់មិនចន្លោះរវាង
- សហជាតប្បច្ច័យៈ បានដល់បច្ច័យកើតព្រមគ្នា ឬរួមគ្នា
- អញ្ញមញ្ញប្បច្ច័យៈ បានដល់បច្ច័យដែលជួយដល់គ្នានឹងគ្នា
- និស្សយបប្បច្ច័យៈបានដល់បច្ច័យដែលជាទីអាស្រ័យ
- ឧបនិស្សយប្បច្ច័យៈ បានដល់បច្ច័យជាទីអាស្រ័យដ៏មានកម្លាំង
- បុរេជាតប្បច្ច័យៈ បានដល់បច្ច័យកើតមុនជួបឧបការធម៌ដែលកើតខាងក្រោយ
- បច្ឆាជាតប្បច្ច័យៈ បានដល់បច្ច័យគឺធម៌ដែលកើតខាងក្រោយជួបឧបការធម៌ដែលកើតមុន
- អាសេវនប្បច្ច័យៈ បានដល់បច្ច័យគឺការសេពរឿយៗច្រើគ្រា
- កម្មប្បច្ច័យៈ បានដល់បច្ច័យគឺសេចក្ដីចងចិត្តធ្វើដើម្បីឲ្យកើតកិច្ចផ្សេងៗសម្រេច
- វិបាប្បច្ច័យៈ បានដល់បច្ច័យជាផលរបស់កម្ម
- អាហារប្បច្ច័យៈ បានដល់បច្ច័យគឺជាអាហារ៤នាំឲ្យកើតជានាមរូប
- ឥន្ទ្រិយប្បច្ច័យៈ បានដល់បច្ច័យជាធំ ជាអ្នកគ្រប់គ្រង ជាអ្នកបច្ច័យឲ្យកើតនាមរូប
- ឈានប្បច្ច័យៈ បានដល់បច្ច័គឹការសម្លឹងអារម្មណ៍ ឬការដកបដិបក្ខធម៌
- មគ្គប្បច្ច័យៈ បានដល់បច្ច័យគឺផ្លូវអាក្រក់ ជាបច្ច័យទៅកាន់សុគតិ
- សម្បយុត្តប្បច្ច័យៈ សេចក្ដីប្រកបនូវធម៌គឺចិត្ត និងចេតសិក
- វិប្បយុតុ្តប្បច្ច័យៈ ធម៌ជាទីប្រកបចូលគ្នាមិនបាន បានដល់រូប និងមាន
- អត្ថិប្បច្ច័យៈ សេចក្ដីដែលនៅមាន ទើបបច្ច័យឲ្យកើតនាម និងរូបបាន
- នត្ថិប្បបច្ច័យៈ សេចក្ដីជាអ្នកមិនមានហើយទើបជាបច្ច័យឲ្យកើតនាមបាន
- វិគតប្បច្ច័យៈ សេចក្ដីជាអ្នកប្រាសចាកទៅហើយទើបជាបច្ច័យឲ្យកើតនាមបាន
- អវិគតប្បច្ច័យៈ សេចក្ដីដែលមិនប្រាសចាកទៅទើបជាបច្ច័យកើតមាន និងរូប។