ហេតុធ្វើឲ្យសង្ស័យបែកបាក់គ្នា១៨យ៉ាងគឺ៖
- ភិក្ខុសម្ដែងមិនមែនធម៌ថាជាធម៌
- ភិក្ខុសម្ដែងធម៌ថាមិនមែនជាធម៌
- ភិក្ខុសម្ដែងមិនមែនវិន័យថាជាវិន័យ
- ភិក្ខុសម្ដែងវិន័យថាមិនមែនជាវិន័យ
- សម្ដែងពាក្យដែលតថាគតបានពោលបានចរចា ថាតថាគតមិនបានពោលមិនបានចរចាវិញ
- សម្ដែងពាក្យដែលតថាគតមិនបានពោលបានចរចា ថាតថាគតបានពោលបានចរចាវិញ
- សម្ដែងកិច្ចដែលតថាគតមិនបានសន្សំ ថាតថាគតបានសន្សំវិញ
- សម្ដែងកិច្ចដែលតថាគតបានសន្សំ ថាតថាគតមិនបានសន្សំវិញ
- សម្ដែងសិក្ខាបទដែលតថាគតមិនបានបញ្ញត្តិ ថាតថាគតបានបញ្ញត្តិ
- សម្ដែងសិក្ខាបទដែលតថាគតបានបញ្ញត្តិ ថាតថាគតមិនបានបញ្ញត្តិ
- សម្ដែងអនាបត្តិថាជាអាបត្តិ
- សម្ដែងអាបត្តិថាជាអនាបត្តិ
- សម្ដែងលហុកាបត្តិថាជាគរុកាបត្តិ
- សម្ដែងគរុកាប្តិថាជាលហុកាបត្តិ
- សម្ដែងសាវសេសាបត្តិថាជាអនវសេសាបត្តិ
- សម្ដែងអនវសេសាបត្តិថាជាសាវសេសាបត្តិ
- សម្ដែងទុដ្ឋល្លាបត្តិ ថាជាអទុដ្ឋល្លាបត្តិ
- សម្ដែងអទុដ្ឋល្លាបត្តិថាជាទុដ្ឋល្លាបត្តិ។
សម្គាល់ៈ ធម៌ទាំង១៨ប្រការខាងលើនេះជាហេតុឲ្យសង្ឃបែកបាក់សេចក្ដីសាមគ្គីគ្នា ហើយក៏ធ្វើឧបោសថ បវារណា និងសង្ឃកម្មផ្សេងគ្នា។ ចំណែកហេតុដែលនាំឲ្យសង្ឃសាមគ្គីគ្នាវិញក៏មាន១៨យ៉ាងដែរដែលមានន័យផ្ទុយគ្នានឹងធម៌ខាងលើនេះ។