អានិសង្សនៃការវៀរចាកអទិន្នាទានមាន១១ប្រការគឺ៖

  • មហទ្ធនតាៈ ជាមនុស្សមានទ្រព្យច្រើន
  • បហូតធនធញ្ញតាៈ ជាមនុស្សសម្បូរទ្រព្យធន​ ធញ្ញជាតិ
  • អនន្តភោគតាៈ ជាមនុស្សរកទ្រព្យបានគ្មានទីបំផុត
  • អនុប្បន្នភោគុប្បត្តិតាៈ ភោគទ្រព្យមិនទាន់កើតក៏កើតឡើង
  • ឧប្បន្នភោគចាវរតាៈ ភោគទ្រព្យដែលបានកើតឡើតហើយក៏តាំងនៅខ្ជាប់ខ្ជួន
  • ឥច្ឆិតានំ លាភនំ ខិលាភិតាៈ ស្វែងរកទ្រព្យដែលខ្លួនប្រាថ្នាបានឆាប់មិនលំបាក
  • អសារណភោគតាៈ មានទ្រព្យមិនវិនាសអន្តរាយដោយរាជភ័យ ចោរភ័យ ឧទកភ័យ អគ្គីភ័យ ឫពួកញាតិឆបោកឡើយ
  • អសាធារណធនបដិលាភតាៈ រកទ្រព្យបានមកហើយមិនបានខ្ជះខ្ជាយទៅដោយផ្ដេសផ្ដាសឡើយ
  • លោកុត្តរបដិលាភតាៈ​ជាអ្នកដឹងបាននូវលោកុត្តរធម៌ផង
  • នត្ថិ ភាវស្ស អជាននតា អសវនតាៈ ភាពជាបុគ្គលមិនធ្លាប់ដឹងមិនធ្លាប់ឮដោយគ្រាន់តែពាក្យថា«គ្មាន»នោះឡើយ
  • សុខវិហារិតាៈ នៅទីកន្លែងណាក៏ជួបប្រទះតែនឹងសុខ។