អ្នកសមាទានឆុតង្គប្រកបដោយគុណ១៨ប្រការ៖
- អាចារោ តេសំ សុវិសុទ្ធ័ៈ មានមារយាទបរិសុទ្ធល្អ
- បដិបទា សុចរិតាៈ មានសេចក្ដីបដិបត្ដិជាសុចរិត
- កាយិកវាចសិកំ សុរក្ខតោៈ រក្សាកម្មដែលប្រព្រិត្តទៅផ្លូវកាយនិង ផ្លូវវាចាល្អ
- មនោសវិសុទ្ធោៈ មានចិ្តតល្អបរិសុទ្ធ
- វីរិយំ សុបគ្គហិតំៈ ផ្គងនូវសេចក្ដីព្យាយាមដោយល្អ
- ភយំ ឧបសន្ដំៈ រម្ងាប់ចេញបាននូវសេចក្ដីភ័យ
- អត្តានុវាទទដិ្ឋពយបត្តតាៈ លះចេញបាននុវអត្តានុវាទទិដ្ឋិ
- អាឃាដោ ឧបសន្តោៈ រម្ងាប់ចេញកាចងពៀរ
- មេតា្តឧបដិ្ឋតាៈ បានតម្កល់នូវចិត្តប្រកបដោយមេតា្ត
- អាហារោ បរិគ្គហិតោៈ កំណត់នូវអាហារដែលខ្លួនបរិភោគ
- សព្វសត្តានំ គរុកតោៈ មានចិត្តបង្អោនគោរពដល់សត្វទាំងពួង
- ភោជនេ មតញ្ញូតាៈ ស្គាល់ប្រមាណក្នុងការបរិភោគ
- ជាគរិយានុយោគោៈ ជាអ្នកប្រកបដោយសេចក្ដិភ្ញាក់រឭក
- អនិកេតោៈ ជាអ្នកមិនមានអាល័យក្នុងទីនៅ
- យត្ថ ផាសុ តត្ថ វិហារីៈ ទីណាជាសុខសាននៅក្នុងទីនោះ
- បាបជេគុច្ឆោៈ ជាអ្នកខ្ពើមអំពើបាប
- វោវេការាមោៈ ជាអ្នកត្រេកអរក្នុងវិវេក
- សត្តំ អប្បមាទោៈ ជាអ្នកមិនប្រមាទរឿយៗ