ទ្រនាប់ជើងមិនគួរពាក់១៩យ៉ាងគឺ៖

  • កដ្ឋបាទុកាៈ ទ្រនាប់ជើងធ្វើពីឈើ
  • តាលបត្តបាទុកាៈ ទ្រនាប់ជើងធ្វើពីស្លឹកត្នោត
  • វេឡុបត្តបាទុកាៈ​ទ្រនាប់ជើងធ្វើពីស្លឹកឫស្សី
  • តិណបាទុកាៈ ទ្រនាប់ជើងធ្វើពីស្មៅ
  • មុជ្ជាបាតុកាៈ ទ្រនាប់ជើងធ្វើពីស្មៅយាផ្លង
  • បព្វជបាទុកាៈ ទ្រនាប់ជើងធ្វើពីស្មៅដំណេកទន្សាយ
  • ហិន្តាសបាទុកាៈ ទ្រនាប់ជើងធ្វើពីស្លឹកទន្សែ
  • កមលបាតុកាៈ​ ទ្រនាប់ជើងធ្វើពីស្មៅពណ៌ដូចផ្កាឈូក
  • កម្ពលបាទុកាៈ ទ្រនាប់ជើងធ្វើពីសំពត់ដែលគេត្បាញដោយរោមសត្វ
  • សោវណ្ណមយា បាទុកាៈ ​ទ្រនាប់ជើងធ្វើពីមាស
  • រូបិយមយា បាទុកាៈ ទ្រនាប់ជើងធ្វើពីប្រាក់
  • វេឡុរិយមយា បាទុកាៈ ទ្រនាប់ជើងធ្វើពីកែវពិទូរ្យ
  • មណិមយា បាទុកាៈ ទ្រនាប់ជើងធ្វើពីកែវមណី
  • ផលិកមយា បាទុកាៈ ទ្រនាប់ជើងធ្វើពីកែវផ្លេក
  • កំសមយា បាទុកាៈ​ទ្រនាប់ជើងធ្វើពីសំរឹទ្ធ
  • កាចមយា បាទុកាៈ​ទ្រនាប់ជើងធ្វើពីកែវកញ្ចក់
  • តិបុមយា បាទុកាៈ​ ទ្រនាប់ជើងធ្វើពីសំណប៉ាហាំង
  • សីសមយា បាទុកាៈ ទ្រនាប់ជើងធ្វើពីសំណភក់
  • តម្ពលោហមយា បាទុកាៈ​ទ្រនាប់ជើងធ្វើពីទង់ដែង
សម្គាល់ៈ  ទ្រនាប់ជើងទាំង១៩ប្រការនេះបើភិក្ខុពាក់ត្រូវអាបត្តិទុក្កដ។