ភិក្ខុជាអ្នកប្រដៅបានដោយក្រ១៦យ៉ាងគឺ៖
- បាបិច្ឆោៈ ជាអ្នកមានសេចក្ដីប្រាថ្នាលមក
- អត្តុក្កំសតោៈ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ
- កោធនោៈ ជាអ្នកមានសេចក្ដីក្រោធគ្របសង្គត់

- កោធហេតុ ឧបនាហីៈ ជាអ្នកក្រោធ ចងគំនុំព្រោះមានសេចក្ដីក្រោធជាហេតុ
- កោធហេតុ អភិសង្កីៈជាអ្នកជេរប្រទេចព្រោះមានសេចក្ដីក្រោធជាហេតុ
- កោធសាមន្តំ វាចំ និច្ឆាវេតាៈ ជាអ្នកបញ្ចេញវាចា ជិតសេចក្ដីក្រោធ
- ចោទកេន ចោទកំ បដិប្ឆរតិៈ ជាអ្នកត្រូវអ្នកចោទហើយ ក៏ខឹងនឹងអ្នកចោទតបវិញ
- ចោទ ករន ចោទកំ អប្បសាទេតិៈជាអ្នកត្រូវអ្នកចោទចោទហើយ ក៏បណ្ដេញអ្នកចោទតបវិញ
- ចោទកេន ចោទកស្ស បច្ចារោបេតិៈ ជាអ្នកត្រូវអ្នកចោទ ចោទហើយ ក៏និយាយគ្របសង្កត់អ្នកចោទវិញ
- ចោទកេន ចោទកំ អញ្ញេនញ្ញំ បដិចរតិ ពហិទ្ធាកថំ អបនាមេតិ កោបញ្ច ទោសញ្ច អប្បច្ចយញ្ច បាតុករោតិៈ ជាអ្នកត្រូវអ្នកចោទ ចោទហើយ ក៏និយាយបន្ថែមបន្លប់នូវភិក្ខុអ្នកចោទវីញដោយហេតុដទៃ ឬពាក្យដទៃផ្សេងៗ គេចតែសម្ដីខាងក្រៅ ធ្វើសេចក្ដីក្រោធ ប្រទីស្ដ និងអាក់អន់ចិត្តឲ្យប្រកដឡើង
- ចោទកេន អបទានេ ន សម្បាយតិៈ ជាអ្នកត្រូវអ្នកចោទ ចោទហើយក៏មិនឆ្លើយក្នុងដំណើររសប់ខ្លួន
- មក្ខី ហោតិ បឡាសីៈ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងនឹងវាសនា
- ឥេស្សកី ហោតិ មច្ឆរីៈ ជាអ្នកច្រណែន ជាអ្នកកំណាញ់
- សឋោ ហោតិ មាយាវីៈ ជាអ្នកអួតអាង ជាអ្នកមានមាយាពុតត្បុត
- ថទ្ធោ ហោតិ អតិមានីៈជាអ្នករឹងរូស ជាអ្នកមើលងាយគេ
- សន្ទិដ្ឋិបរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គីៈ ជាអ្នកប្រកាន់តាមការយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់ទិដ្ឋិបានដោយក្រ។