អានិសង្សនៃការវៀរចាកបាណាតិបាតមាន២៣ប្រការគឺ៖
- អង្គបញ្ចង្គសមន្នាគតាៈ បរិបូណ៌ដោយអវៈយវៈតូចធំគឺមានរាងកាយមិនវិកលវិការ
- អារោហនបរិនាហសម្បត្តិៈ ប្រកបដោយរាងកាយខ្ពស់សមទ្រង់ទ្រាយ
- ជវនសម្បត្តិៈ ជាមនុស្សសម្បូរដោយភាពវាងវៃល្អ
- សុបតិដ្ឋិតបាទតាៈ ភាពនៃមនុស្សមានជើងជាន់ស៊ុនល្អ

- ចារុតាៈ ភាពជាមនុស្សមានភាពជ្រះថ្លារុងរឿងផង
- សូចិតាៈ ភាពជាមនុស្សស្អាតល្អផង
- មុទុតាៈ ភាពជាមនុស្សទន់ភ្លន់គួរសមផង
- សុខិតាៈ ភាពជាមនុស្សជួបប្រទះនឹងសុខចម្រើនផង
- សូរតាៈ ភាពជាមនុស្សក្លាហានក្នុងចំណោមបរិស័ទផង
- មហព្វលតាៈ ភាពជាមនុស្សមានកម្លាំងច្រើនផង
- វិសិដ្ឋវចនតាៈ ភាពជាមនុស្សមានសម្ដីពីរោះផង
- អភេជបរិសតាៈ ភាពជាមនុស្សមានបរិស័ទមិនបែកបាក់ពីខ្លួនផង
- អច្ឆម្ហិតាៈ ភាពជាមនុស្សមិនតក់ស្លុត ភ័យខ្លាចផង
- អប្បធំសិកតាៈ ភាពជាបុគ្គលដែលសត្រូវប្រទូស្ដមិនបានផង
- អបរូបក្កមេន អមរណតាៈ ភាពជាមនុស្សមិនស្លាប់ដោយការព្យាយាមនៃអ្នកដទៃផង
- អនន្តបរិវារតាៈ ភាពជាមនុស្សមានបរវាច្រើនគ្មានទីបំផុតផង
- សុរូបតាៈ ភាពជាមនុស្សមានរូបសម្បត្តិល្អស្អាតផង
- សុសណ្ឋានតាៈ ភាពជាមនុស្សមានទ្រង់ទ្រាយល្អផង
- អប្បាពាធតាៈ ភាពជាមនុស្សមានជំងឺតិចតួចផង
- អសោកិតាៈ ភាពជាមនុស្សមិនសោកសៅផង
- លោកបិយតាៈ ភាពជាមនុស្សជាទីស្រឡាញ់នៃសត្វលោកផង
- បិយេហិ មនាបេហិ សទ្ធិអវិប្បយោគតាៈ មិនបានព្រាត់ប្រាស់វិនាសចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់ ជាទីពេញចិត្ត។
- ទីឃាយុកតាៈ ភាពជាមនុស្សមានអាយុវែងផង។