អង្គអ្នកគង្វាលគោ១១យ៉ាងគឺ៖

  • រូបញ្ញូ ហោតិៈ ជាអ្នកស្គាល់រូបគោ
  • លក្ខណកុសលោ ហោតិៈ ជាអ្នកឈ្លាសក្នុងលក្ខណៈ
  • អាសាដិកំ សាដេតា ហោតិៈ ជាអ្នកចេះឆ្កិះឆ្កៀលពងរុយ
  • វណំ បដិច្ឆាទេតា ហោតិៈ​ជាអ្នកបិទដំបៅ
  • ធូមំ កត្តា ហោតិៈ ជាអ្នកធ្វើភ្នក់ភ្លើង
  • តិត្ថំ ជានាតិៈ ជាអ្នកស្គាល់កំពង់ទឹក
  • បីតំ ជាំនាតិៈ ជាអ្នកស្គាល់ទឹកផឹក
  • វិថឹ ជានាតិៈ ជាអ្នកស្គាល់ផ្លូវ
  • គោចរកុសលោ ហោតិៈ ជាអ្នកឈ្លាសវៃក្នុងគៅចរដ្ឋាន
  • សាវសេសទោហឹ ហោតិៈ ជាអ្នករួតយកទឹកដោះឲ្យនៅសល់
  • គោបរិនាយកា បូជេតា ហោតិៈ ជាអ្នកចេះបូជានូវគោមេហ្វូង។
សម្គាល់ៈ គង្វាលគោប្រកបដោយអង្គ១១ប្រការនេះ ទើបគួរក្សាហ្វូងគោ ធ្វើឲ្យគោចម្រើនបាន យ៉ាងណាមិញភិក្ខុក្នុងសាសនានេះ លុះត្រាតែប្រកបដោយធម៌១១យ៉ាងទើបដល់នូវសេចក្ដីចម្រើន លូតលាស់ ធំទូលាយ ក្នុង ម្មវិន័យនេះបានគឺ៖
  • រូបញ្ញូ ហោតិៈ ជាអ្នកស្គាល់រូប (មហាភូតរូប និងឧបាទាយរូប)
  • លក្ខណកុសលោ ហោតិៈ ឈ្លាសវៃក្នុងល្ខណៈ (កម្មគឺអំពើរបស់បុគ្គលពាល ឬបណ្ឌិត)
  • អាសាដិកំ សាដេតា ហោតិៈ ជាអ្នកចេះឆ្កិះឆ្កៀលពងរុយ (លះបង់ចោលអកុសលវិត្តកៈ)
  • វណំ បដិច្ឆាទេតា ហោតិៈ​ជាអ្នកបិទដំបៅ (សង្រួមក្នុងឥន្ទ្រិយទាំង៦)
  • ធូមំ កត្តា ហោតិៈ ជាអ្នកធ្វើភ្នក់ភ្លើង (សម្ដែងធម៌ដល់ជនទាំងឡាយដោយពិស្ដារ)
  • តិត្ថំ ជានាតិៈ ជាអ្នកស្គាល់កំពង់ទឹក (ចូលទៅគប់រក ហើយសាកសួរភក្ខុជាអ្នកប្រាជញ ឬពហុស្សូត្រ)
  • បីតំ ជាំនាតិៈ ជាអ្នកស្គាល់ទឹកផឹក (ភិក្ខុបានដឹងអត្ថ ដឹងធម៌ បាននូវបាមោជ្ជៈ ក្នុងធម៌ដែលព្រះអង្គសម្ដែង)
  • វិថឹ ជានាតិៈ ជាអ្នកស្គាល់ផ្លូវ (អរិយមគ្គប្រកបដោយអង្គ៨ប្រការ)
  • គោចរកុសលោ ហោតិៈ ជាអ្នកឈ្លាសវៃក្នុងគោចរដ្ឋាន (ដឹងច្បាស់តាមពិតនូវសតិប្បដ្ឋាន៤)
  • សាវសេសទោហឹ ហោតិៈ ជាអ្នករួតយកទឹកដោះឲ្យនៅសល់ (សន្ដោសក្នុងការទទួលនូវបច្ច័យ៤)
  • គោបរិនាយកា បូជេតា ហោតិៈ ជាអ្នកចេះបូជានូវគោមេហ្វូង (បូជានូវពួកភិក្ខុជាសង្ឃនាយក)។
សម្គាល់ៈ ចំណែកគង្វាលគោដែលមិនគួររក្សាហ្វូងគោហើយមិនធ្វើឲ្យគោចម្រើន និងអង្គរបស់ភិក្ខុមិនចម្រើនលូតលាស់ ធំទូលាយក្នុងធម៌វិន័យនេះបានគឺប្រកបដោយធម៌១១ប្រការដូចគ្នាគ្រាន់តែមានសេចក្ដីផ្ទុយគ្នានឹងធម៌១១យ៉ាងខាងលើ។