លក្ខណៈវិនិច្ឆ័យសិក្ខាបទ១៧យ៉ាងគឺ៖
- និទានំៈ រឿងរ៉ាវខាងដើម
- បុគ្គលំៈ បុគ្គល ឬភិក្ខុអ្នកប្រព្រឹត្តខុស
- វត្ថុំៈ អំពើដែលកន្លងល្មើស
- បញ្ញត្តិៈ សេចក្ដីដែលទ្រង់ហាមប្រាម
- អាណត្តិៈ ប្រយោគនៃការធ្វើ
- អាបត្តិៈ ឈ្មោះរបស់ទោសផ្សេងៗ
- អនាបត្តិៈ វារៈដែលមិនត្រូវអាបត្តិ
- វិបត្តិៈ ការវិនាសចាកសីលជាដើម
- អង្គំៈ អង្គក្នុងសិក្ខាបទសម្រាប់វិនិច្ឆ័យអាបត្តិ
- សមុដ្ឋានំៈ ហេតុជាទីតាំងនាំឲ្យត្រូវអាបត្តិ
- កិរិយាៈ អាបត្តិត្រូវព្រោះធ្វើ ឬមិនធ្វើ
- សញ្ញាៈសេចក្ដីសម្គាល់ក្នុងសិក្ខា
- ចិត្តំៈ ត្រូវអាបត្តិព្រោះចិត្តក្លែង ឬមិនក្លែង
- វជ្ជំៈ ទោសផ្លូវលោក និងផ្លូវអាបត្តិ
- កម្មំៈ អំពើធ្វើដោយកាយ ឬដោយវាចា
- កុលលត្តិកំៈ ត្រូវអាបត្តិព្រោះកុសល ឬអកុសលចិត្ត
- វេទនត្តិកំៈ ត្រូវព្រោះវេទនាណាមួយក្នុងវេទនា៣។