សទ្ធាជាបុព្វភាគនៃគុណសម្បត្តិ១២ប្រការគឺ៖
- សទ្ធាជាតោ ឧបសង្គមតិៈ បុគ្គលមានសទ្ធារមែងចូលទៅរកអ្នកប្រាជ្ញ
- ឧបសង្គមិត្វា បយិរុបាសតិៈ លុះចុលទៅកាន់រមែងអង្គុយនៅជិត
- បយិរុបាសន្តោ សោតំ ឱទហតិៈ កាលបើអង្គុយជិតហើយរមែងផ្ទៀងត្រចៀក
- ឱហិតសោតោ ធម្មំ សុណាតិៈ លុះផ្ទៀងត្រចៀកហើយរមែងស្ដាប់ធម៌
- សុត្វា ធម្មំ ធារេតិៈ លុះស្ដាប់ហើយរមែងចាំនូវធម៌
- ធតានំ ធម្មានំ អត្ថំ ឧបបរិក្ខតិៈ កាលបើចាំធម៌ហើយរមែងទ្រទ្រង់ចាំទុកនូវសេចក្ដី
- អត្ថំ ឧបបរក្ខតោ ធម្មា និជ្ឈានំ ខមន្ដិៈ កាលបើទ្រទ្រង់នូវសេចក្ដីហើយរមែងពិចារណា
- ធម្មនិជ្ឈានក្ខន្តិយា ឆន្ទា ជាយតិៈ កាលបើពិចារណាហើយសេចក្ដីពេញចិត្តក៏កើតឡើង
- ឆន្ទជាតោ ឧស្សាហតិៈ កាលបើពេញចិត្តហើយក៏ខំប្រឹងប្រែង
- ឧស្សហិត្វា តុលយតិៈលុះខំប្រឹងប្រែងហើយក៏ប្រៀបមើល
- តុលយិត្វា បទហតិៈ លុះប្រៀបធៀបហើយរមែងផ្ចង់ចិត្ត
- បទហតិត្តោ សមានោ កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ បញ្ញាយតំ បដិវិជ្ឈបស្សតិៈ កាលបើផ្ចង់ចិត្តហើយរមែធ្វើឲ្យជាក់ច្បាស់នូវបរមត្ថដោយកាយផង រមែងចាក់ធ្លុះឃើញបរមត្ថនោះដោយប្រាជ្ញាផង។