សង្ឃទាន៧យ៉ាងគឺ៖

  • ពុទ្ធប្បមុខ ឧភតោ សង្ឃទានំៈ​ ថ្វាយទានដល់សង្ឃទាំងពីរពួកមានព្រះពុទ្ធជាប្រធាន។
  • ឧភតោសង្ឃទានំៈ​ថ្វាយទានដល់សង្ឃទាំងពីរពួក។
  • ភិក្ខុសង្ឃទានំៈ ថ្វាយទានដល់ព្រះភិក្ខុសង្ឃ។
  • ភិក្ខុនីសង្ឃទានំៈ ថ្វាយទានដល់ព្រះភិក្ខុនីសង្ឃ។
  • ឧភតោសង្ឃឧទ្ទិសាទានំៈ​ថ្វាយទានដល់បុគ្គលដែលខ្លួនចោះចំពោះអំពីសង្ឃទាំងពីរពួក។
  • ភិក្ខុសង្ឃឧទ្ទិសទានំៈ ថ្វាយទានដល់បុគ្គលដែលខ្លួនចោះចំពោះអំពីព្រះភិក្ខុសង្ឃ។
  • ភិក្ខុនីសង្ឃឧទ្ទិសទានំៈ ថ្វាយទានដល់បុគ្គលដែលខ្លួនចោះចំពោះព្រះភិក្ខុនីសង្ឃ។
សម្គាល់ៈ ក្នុងខទី៥ ៦ ៧ ដែលប្រើពាក្យថាបុគ្គលនោះគប្បីយល់ថាបុគ្គលក្នុងសង្ឃទាំអពីរផ្នែក ឬតែមួយផ្នែកឲ្យទៅទទួលទេយ្យទាន ទោះជាអង្គណាក៏ដោយ ដោយហោចទៅសូម្បីជាសាមណេរក៏ប្រើបាន។ សេចក្ដីនេះបង្ហាញឲ្យឃើញថា បើទាយកនឹងថ្វាយសង្ឃទានដែលប្រែថាថ្វាយចំពោះសង្ឃគឺមិនសំដៅចំពោះអង្គណាមួយ។ តែសង្ឃនោះសំដៅយកភិក្ខុ៤រូបឡើងទៅ កាលទាយកតាំងចិត្តនឹងថ្វាយសង្ឃទានតែគ្មានសមត្ថភាពនឹងថ្វាយច្រើនអង្គ អាចថ្វាយត្រឹមតែមួយអង្គប៉ុណ្ណោះក៏អាចឡើងជាសង្ឃទានបាន គឺពេលទៅនិមន្តត្រូវប្រើវោហារនិមន្តឲ្យបានត្រឹមត្រូវ កុំទៅនិមន្តចោះចំពោះព្រះអង្គណាមួយឡើយ បើទៅដល់វត្តហើយត្រូវសួរទៅភត្តុទ្ទេសក៍ (ឬព្រះចៅអធិការ) បើក្នុងវត្តលោកមិនបានចាត់ទុកក៏ទៅរកសម្ភារៈតែម្ដងមិននិមន្តលោកដោយប្រើវោហារថា៖«ខ្ញុំសូមនិមន្តព្រហសង្ឃទទួលសង្ឃទានត្រឹមមួយអង្គក្នុងថ្ងៃស្អែក ក្នុងទី...»​ ដូច្នេះ លោកនឹងប្រើឲ្យអង្គណាទៅទទួលក៏បាន ទាយកដែលថ្វាយដល់លោកអង្គនោះចាត់ជាសង្ឃទាន។​​ បើប្រើចោះចំពោះអង្គនេះ អង្គនោះហើយក៏មកធ្វើពិធីថ្វាយតាមបែបសង្ឃទានដែលបានបដិបត្តិមកយ៉ាងនេះមិនចាត់ថាសង្ឃទានគឺក្លាយជាបាដិបុគ្គិកទានទៅវិញ។