ប្រភេទនៃអត្តកិលមថានុយោគ១៥យ៉ាងគឺ៖
- អាចេលតោៈ ជាអ្នកអាក្រាតកាយ
- មុត្តចារោៈ ឈរបន្ទោរបង់បស្សាវៈ
- ហត្ថាចារោៈជម្រះនូវឧច្ចារៈដោយដៃ
- ឯកាគារិកោៈទទួលអាហារតែផ្ទះមួយ
- ឯកាលោបិកោៈ បរិភោគអាហារតែមួយពំនូតក្នុងមួយថ្ងៃ
- ឯកិស្សា ឥតិយា ភត្តំ បដិគ្គណ្ហាតិៈ ទទួលភត្តរបស់ស្រីតែម្នាក់
- ឯកាហិកោ ទសាហាតិៈ បរិភោគអាហារមួយថ្ងៃឈប់បន្តគ្នាដប់ថ្ងៃ
- សាកភក្ខោៈបរិភោគតែបន្លែ និងអន្លក់
- តុណ្ឌកភក្ខោៈ បរិភោគតែអង្ករ
- កុណ្ឌុកភក្ខោៈ បរិភោគតែកន្ទក់
- វាកចិរោៈ ស្លៀកដណ្ដប់តែសំពត់សំបកឈើ
- កេសកម្ពលោៈ ស្លៀកដណ្ដប់សំពត់តែធ្វើពីរោមសត្វ និងសក់មនុស្ស
- សណ្ដកសយកោៈ ដេកតែលើបន្លា
- រជោជលធរោៈ ទ្រទ្រង់នូវលម្អងធូលី (តមមិនអូតទឹក)
- ទ្វាគារិកោៈ ទទួលអាហារចំពោះតែផ្ទះពីរ។