កុមារបរិច្ចេទ កំណត់អំពីភាពនៃកុមារ
សម្តេចកាលនៅកុមារភាព មានព្រះជន្មាយុរវាង
១២ឆ្នាំព្រះមាតាបិតាបាននាំយកទៅផ្ទុក ផ្ទក់អោយរៀន
សូត្រអក្សរសាស្រ្តរបស់ជាតិក្នុងសំណាក់លោកគ្រូសូត្រសាំ្តនាមកែ ម៉ម
វត្តពោធិព្រឹក្សហៅវត្ត(ពោល្យំ) សង្កាត់
រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
បព្វជា្ជបរិច្ចេទ កំណត់អំពីបព្វជា្ជ
លុះសម្តេចមានព្រះជន្មាយុ ១៤ឆ្នាំ
បានបួងសួងជាសាមណេរក្នុងថ្ងៃ១៤កើត ខែពិសាខ ឆ្នាំចរសំរឹទ្ធ ស័កព.ស២៤៤១ គ.ស ១៨៩៧
នៅបំពេញកិច្ចសិក្សានៅវត្តពោធិព្រឹក្ស អស់រយះ
កាល ២ឆ្នំា ទើប ចេញពីវត្តពោធិព្រឹក្សទៅរៀនសូត្រ ព្រះបរិយតិ្តធម៌ឯវត្តឧណ្ណាលោម
ក្រុងភ្នំពេញ សំណាក់ព្រះគ្រូ ទេព សោ នាកុដថែវ ប្របកំពែងខាងជើង ក្នុងកាល ព.ស
២៤៤៣ គ .ស ១៨៩៩ ។
បេសកម្មបរិច្ចេទ
កំណត់អំពីការទទួលបប្រើកិច្ចការ
ព.ស២៤៦៣គ.ស១៩១៩សម្តេចទ្រង់បានធ្វើជាសមាជិកនៃក្រុមជំនុំតែង
វចនានុក្រម ខ្មែរ ដែល ទ្រង់
ជាលេខាធិកាកាន់កិច្ចការផ្ទាល់លុះត្រាបានចប់ចុងចប់ដើម។ ព.ស២៤៩៦គ.ស១៩២៥
សម្តេចបានធ្វើជសមាជិកនៃក្រុមជំនុំពិនិត្យអក្ខរាវិរុទ្ធនៃសៀវភៅនានា ដែលសាលា បាលី ជាន់ខ្ពស់បោះពុម្ភផ្សាយ។
ព.ស ២៤៧០គ.ស ១៩២៦ តមកជាច្រើនឆ្នាំ សម្តេចទ្រង់បាន
ទទួលការតែង តាំងនាមប្រយោគ ក្នុងការប្រឡងយកវិញ្ញាបនប័ត្រ បឋមសិក្សាខ្មែរ
និងការប្រឡងយកសញ្ញាប័ត្របឋម សិក្សាជាន់ខ្ពស់ បារំាងខ្មែរ នៅក្រុងភ្នំពេញ។ព.ស
២៤៧៤ គ.ស ១៩២៧ សម្តេចទ្រង់បានទទួល
ការតែងតាំង ជាសមាជិកក្រុមជំនុំផ្ទៀង សម្រេច ខាង វចនានុក្រមខ្មែរ ហើយសម្តេចបានទទួល
ភារះធ្វើ វចនានុក្រម តែមួយ ព្រះអង្គឯងដរាប ដល់បាន ចប់សព្វគ្រប់ បានបោះពុម្ភ ផ្សាយ
ទាំង ភាគ១ភាគ២បាន៤គ្រាហើយ។ក្នុងឆ្នាំនេះសម្តេចបាន ទទូល ការតែង តាំងជាសមាជិកនៃ
ក្រុមអភិបាលជំនុំផ្តាច់ឆ្នាំ សម្រាប់បណ្ណាល័យកម្ពុជាដែលសព្វ ថ្ងៃហៅថា
វិជ្ជាឋានពុទ្ធសាសនបណ្ណិត្យ។
ព.ស ២៤៧៤
គ.ស ១៩៣០ សម្តេចទ្រង់បានទទួល
ការតែងតាំងក្នុងមុខតំណែង ជាចាងរងនៃ សាលា បាលីជាន់ ខ្ពស់ក្រុងភ្នំពេញ។ក្នុងឆ្នំាដដែលនោះ សម្តេចបានទទួលការតែងតាំងជាសមាជិក ជំនួយនៃ ក្រុម
ជំនុំខាងការស្រាវជា្រវជ្រើសរើស ពាក្យពេចន៏ក្នុងផ្ទៃនៃកវីនិពន្ធខ្មែរបុរាណ
ដើម្បីប្រមូល បញ្ជូល ពាក្យ ទាំងនេះទៅក្នុងវចនានុក្រមខ្មែរ។
ព.ស ២៤៧៧ គ.ស ១៩៣៣
សម្តេចទ្រង់បានទទូលការតែង តាំង ជាសមាជិកនៃ ក្រុមជំនុំពិនិត្យ
សៀវភៅដែលក្រសួងសិក្សាធិការជាតិបោះពម្ភផ្សាយ។
ឋានន្តរបរិច្ឆេទ កំណត់អំពីឋានន្តរ
ព.ស២៥៨៦គ.ស១៩៤២សម្តេចទ្រង់បានទទូលឋានន្តរជាចាងហ្វាងនៃ
សាលាបាលី ជាន់ខ្ពស់ក្រុង
ភ្នំពេញដែលសព្វថ្ងៃកែឈ្មោះជាពុទិ្ធកវិទ្យាល័យព្រះសុរាម្រឹត។
ព.ស ២៤៨៨គ.ស ១៩៤៤សម្តេចទ្រង់បានទទួលដំណែងជា ចៅអធិការ
វត្តឧណា្ញលោម
ព.ស ២៤៨៩ គ.ស
១៩៤៥ សម្តេចទ្រង់បានទទួលនាទីជាអធិបតីនៃ ថេរសភា គឺក្រុមជំនុំជាន់
ខ្ពស់របស់សង្ឃ ។
ព.ស២៤៩១គ.ស១៩៤៧សម្តេចទ្រង់បានទទួលនាទីជាអនុប្រធាន គណះកម្មការ វប្បធម៌ផ្នែក អក្សរ”ក“
នៃគណះកម្មការជាតិខាងការសិក្សា។
ព.ស ២៤៩២ គ.ស ១៩៤៨
ទ្រង់បានទទួលនាទីជាគណះកម្មការធម្មវិន័យ ពិនិត្យការ ផ្សាយ សៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជណាចក្រ។
គ.ស ១៩៦១
រហូតមកសម្តេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគម អ្នកនិពន្ធខ្មែរធ្វើជា
ព្រះប្រធាននៃការសម្ភាសន៏អក្សរសាស្ត្រ ដែលផ្សាយ តាមវិទ្យុជាតិរៀងរាល់ថ្ងៃសុក្រ។
គ.ស១៩៦៨
ទ្រង់ទទួលឋានះជាព្រះប្រធានគណះកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាង
ប្រវត្តិសាស្ត្រខ្មែរ។គ.ស ១៩៦៩ ព្រះអង្គទទួលការតែងតាំងជាប្រធានគណះកម្មការពិនិត្យ
និងកំណត់អំពី វិន័យរបស់ទង់ជាតិខ្មែរ។
ឥស្សរិយបរិច្ឆេទ កំណត់អំពីឥស្សរិយយស
គ្រឿងឥស្សរិយយស ដែលសម្តេចទទួលដូចតទៅនេះគឹ
–មេដាយអស្សឬទិ្ធមុនីសារាភរណ៏
នៅ ព.ស ២៤៦១ គ.ស ១៩១៧។
–មេដាយអស្សឬទិ្ធព្រះរាជាណាចក្រកម្ពុជា
នៅ ព.ស ២៤៧៦ គ.ស ១៩៣២។
–មេដាយអស្សឬទិ្ធដំរីមួយលាន
និង ស្វេតច្ឆប្រទេសឡាវ នៅ ព.ស ២៤៧៦ គ.ស ១៩៣២។
–មេដាយសេនា
នៃបណ្ឌិតសភា សាធារណះរដ្ឋបារំាង នៅ ព.ស ២៤៨១ គ.ស
១៩៣៧។
–មេដាយអស្សឬទិ្ធដីឡាឡេស្យុហដូណ្ណើរ
នៃសាធារណះរដ្ឋបារាំងនៅ ព.ស ២៤៨៦ គ.ស ១៩៣៧។
–មេដាយសេនា
នៃព្រះរាជាណាចក្រកម្ពុជា នៃសាធារណះរដ្ឋបារាំង នៅ ព.ស ២៤៨៨ គ.ស ១៩៤៤។
–មេដាយសេនាដឺឡាឡេស្យុងដូណ្ណើរ
នៃសាធារណះរដ្ឋបារាំង នៅ គ.ស ១៩៤៨។
–មេដាយមហាសិរីវឌ្ឍន៏
ព្រះរាជាណាចក្រកម្ពុជា នៅ ព.ស ២៤០៥ គ.ស ១៩៦២។
-មេដាយមហាសិរីវឌ្ឍន៏សុវត្ថារា
នៅ ព.ស ២៥០៦ គ.ស ១៩៦៣។
–មេដាយជាតូបការ
ដែលជាគ្រឿងឥស្សរិយយសធំបំផុតក្នុងព្រះរាជាណាចក្រកម្ពុជានៅ ព .ស ២៥១៣ គ.ស ១៩៦៩។
ពុទ្ធវុឌ្ឍិបតិច្ឆេទ
កំណត់អំពីការធ្វើសេចក្តីចម្រើនក្នុងផ្លូវលោក និងផ្លូវព្រះពុទ្ធសាសនា
កិច្ចការឯទៀតរបស់សម្តេច ក្រៅពីមុខការខាងសិក្សា
ដែលសុទ្ធតែជាការមានប្រយោជន៏ជាសាធារណះក្នុងព្រះពុទ្ធសាសនា និង ប្រទេសជាតិនោះ
នៅមានច្រើនទៅទៀតនិយាយដោយសង្ខេប គឺចាប់តាំងពីឆ្នំាឆ្លូវសប្តស័ក ព.ស ២៤៧០ គ.ស ១៩២៤
រៀងមកសម្តេចបានធ្វើការឧបត្តម្ភវត្តពោធិព្រឹក្ស (ហៅវត្តពោល្យំ)
ក្នុងសង្កាត់រលាំងកែណ ស្រុកកណ្តាលស្ទឹង ខេត្តកំពង់ស្ពឺជាទីជាតិភូមិរបស់សម្តេច
ដូចមាន សេនាសនភណ្ឌ័ តទៅនេះ៖
១. សម្តេចបានជាវដីជុំវិញវត្តចំនួនជា ៣ ហិតា ពង្រីកទីវត្តឪ្យធំទូលាយច្រើនជាងពីដើម ។
២. បានជួយឧបត្តម្ភលើកថ្នល់ភ្ជាប់ពីថ្នល់ជាតិចូលមកវត្ត សុរភី
និង ពោធិព្រឹក្ស រួមចម្ងាយ៣គីឡូម៉ែត្រ។
៣.បានស្ថាបនាវិហារបេតុងអាម៉េ
សាលាបាលីរង(ពុទិ្ធកបឋមសិក្សា) រៀបចំវត្តពោធិព្រឹក្សទាំងមូល អោយមានទេសភាពសមរម្យ
តាមសម័យនិយម។
៤.បានស្ថាបនា ស្ពានធំមួយនិងស្ពានតូចមួយ
សុទ្ធតែបេតុងអាម៉េឆ្លងស្ទឹងតូច ទាំងព្រំប្រទល់សង្កាត់រលាំងកែន និង សង្កាត់រកាកោះ។
៥.បានឧបត្តម្ភក្នុងាករស្ថាបនា សាលាបឋមសិក្សាបំពេញវិជ្ជា
សុរភី ពោធិព្រឹក្ស ៣ខ្នងតាំងពី គ.ស ១៩៤៨ រៀងរហូតដល់សាលានេះ ឡើងដល់ថ្នាក់ឧត្តមដ្ឋាន
សម្រាប់កូនចៅអ្នកស្រុកជើងវត្ត សុរភី និងវត្ត ពោធិព្រឹក្ស ។
៦.បានឧបត្តម្ភអោយគេធ្វើថ្នល់លំមួយចាក់ក្រួសបាយក្រៀមប្រើការបានដោយងាយស្រួល
។
៧.បានជាវទីដី
៣ហិតាកន្លះទុកដាក់ជាសាសនសម្បត្តិតរៀងទៅ ។
៨.បានស្ថាបនា ក្លោងទ្វារបេតុងអាម៉េមួយ ។
៩.បានស្ថាបនា អាវសថសាលា (សាលាដំណាក់) ១ខ្នង។
១០.បានចាត់ការអោយជីកស្រះមួយទំហំ ១០០ម៉ែត្រ ៤ជ្រុង ចេញពីថ្នល់ជាតិក្នុងសង្កាត់រកាកោះ។
១១.បានជួយឧបត្តមជីកអណ្តូងយោង១៦កន្លែង អណ្តូងបុកប្រើស្នប់
៣កន្លែង។
១២.បានជួយស្ថាបនាគិលានដ្ឋានមួយខ្នង ប្រសូតគ្រឹះ
(មន្ទីរសម្ភព) ដោយបេតុងអាម៉េ។
១៣.បានធ្វើកំពែងបេតុងអាម៉េ បណ្តោយ ១០០ម៉ែត្រ
ទទឹង៥២ម៉ែត្រពទ្ធ័ ជុំវិញមន្ទីពេទ្យទាំងពីរខ្នងនេះ។
១៤.បានស្ថាបនា អគារគពិ្ភនីសំណាក់ក្នុងកំពែងនោះដែរ ។
១៥.បានស្ថាបនាអាគារបេតុងអម៉េ
២ខ្នងក្រៅកំពែងនេះសម្រាប់គិលានសមណះ។
១៦.បានចាត់ការឪ្យលើកទំនប់ទឹក ១កន្លែង បណ្តោយ៩០០ ម៉ែត្រ
ទទឹង ៨០០ម៉ែត្រ(ដោយសម្តេចព្រះ
នរោត្តម សីហនុ ឧបយុវរាជ ព្រះប្រមុខរដ្ឋទ្រង់សព្វព្រះរាជហរទ័យប្រោសប្រទានព្រះរាជានុញ្ញាតឪ្យលើកទំនប់ទឹកនេះ)
។
១៧.បានឧបត្តម្ភឪ្យវេយ្យាវច្ចករដំាដំណាំលើទឹកដីខាងលើនេះ
ជាប្រយោជន៏ដល់គិលានដ្ឋាន និង ប្រសូតិគ្រឹះ របស់សម្តេចទៅក្នុងអនាគតកាល(ស្ថាបនកម្មទាំងនេះ
នៅក្នុងភូមិស្រែបន្ទាយ សង្កាត់រកាកោះ) ។
១៨.បានលះបង់ដីមួយកន្លែង ដែលសម្តេចបានជាវហើយនោះ
ជូនព្រះរាជរដ្ឋាភិបាលអោយស្ថាបនា អគារមណ្ឌល នីតិកម្ម (ប៉ុស្តិប៉ូលីស) និង
មន្ទីររាជសហករណ៏។
១៩.បានផ្តើមគំនិតធ្វើសហគមន៏ កសាងមន្ទីរពេទ្យព្រះសង្ឃ
ក្រុងភ្នំពេញ។
២០.បានកសាងវិហារវត្តឧណ្ណាលោម ដែលជាវិហារធំបំផុត
ជាងវិហារទាំងអស់ក្នុងប្រទេសកម្ពុជា ហើយមាន៣ជាន់ ក្នុង ព.ស២៤៩៩ គ.ស ១៩៥៦ ។
២១.បានផ្តើមកសាងព្រះសក្យមុនិចេតីយ នៅខាងកើតស្ថានីយ៏
រាជាស្ម័យយាន។
២២.បានទីនុកបម្រុង ព្រមទាំងចាត់ចែងសមណះនិសិ្សត
បញ្ជូនឪ្យទៅរៀននៅឯបរទេសមានប្រទេសឥណ្ឌា
ភូមា ជាដើម។
២៣.បានបង្កើតការសិក្សាធម្មវិន័យ
ដើម្បីសិក្ខាកាមកុលបុត្រទូទៅពេញប្រទេសកម្ពុជា។
២៤.បានបង្កើតការអប់រំយុវជន ដោយសីលធម៌ ដែលនៅក្នុងវត្ត ឧណ្ណាលោម ឬ វត្តឯទៀតដែលមានយុវជននៅវត្តជាច្រើមនាក់។
២៥.បានផ្តើមកសាងឈាបនដ្ឋាន(ទីបូជាសព)
ក្នុងវត្តឧណ្ណាលោមដោយមាន លោកអ្នកឧកញ៉ាតេជះ តាន់ ម៉ៅ
ជាអ្នកចេញប្រាក់កសាអោយកើតមានក្នុងប្រទេសកម្ពុជាមុនដំបូងបង្អស់ គ.ស ១៩៥៣។
២៦.បានផ្តើមសង់ឧបដ្ឋានសាលា
សម្រាប់មន្ត្រីសង្ឃដែលនិមន្តមកក្នុងអនុសំវច្ឆរមហាសន្និបាន
ដើម្បីប្រជុំទទួលភត្តាហារនិងសម្រាប់ភ្ជុំបិណ្ឌ ដែលគហបតី លី សុនងន ឧបាសិកាតាន់ស៊ីប៊ី ចេញប្រាក់កសាង ។
២៧.បានបង្កើតអោយមានការហាត់រៀនប្រលងសូត្របាតិមោក្ឌបាលី។
២៨.បានរៀបចំតាំងគណះកម្មការសង្ឃ និង គណះកម្មការគ្រហស្ថ
តាមផ្លូវការគ្រប់វត្តទាំងអស់ដើម្បីរៀបចំទីវត្តឪ្យសា្អត
ទាំងមានរបៀបរៀបរយតាំងពីឆ្នាំ ១៩៥៥ ដរាបមក។
២៩.បានបង្កើតទង់ព្រះពុទ្ធសាសនា
ឪ្យត្រូវស្របគ្នានឹងទង់ព្រះពុទ្ធសាសនា នៃ ប្រទេសឥណ្ណា លង្កា
ជាដើម។
៣០.បានផ្តើមពិធីបុណ្យសម្ភោធឆ្លងព្រះត្រៃបិដកក្នុងកាល ព.ស
២៥១២ គ.ស ១៩៦៩ ឋិតនៅក្រោមព្រះរាជធិបតី ភាពនៃព្រះឧបយុវរាជព្រះប្រមុខរដ្ឋ។ ពិធីសម្ភោធព្រះត្រៃបិដករាប់ថា
ជាមូលហេតុធំមួយតាមផ្លូវការរបស់រាជរដ្ឋាភិបាល
នាំឪ្យពុទ្ធសាសនាបណ្ឌិត្យជាវព្រះត្រៃបិដក ប្រគេនជូនចំពោះព្រះសង្ឃ និង គ្រហស្ថ
បានប្រាក់ថវិកា ជាតិជាងដប់លានរៀល ។
៣១.បាននាំយកកូន និង ផ្លែសាលព្រឹក្ស
ពីប្រទេសឥណ្ឌាមកចែកផ្សាយឪ្យប្រទេសយើងដំាបានច្រើនវត្ត មាន វត្តឧណ្ណាលោម និង វត្ត
និរោធរង្សីជាដើម។
៣២.បានជួយកសាងវត្តជាច្រើន
គឺវត្តមុន្នីរង្សី(ហៅឃ្លាំងខ្មួត) ក្នុងស្រុកស្ទោង ខេត្តកំពង់ធំវត្តជោតញ្ញាណ
ក្រុងព្រះសីហនុកំពង់សោម វត្តជោតញ្ញាណក្នុង ខេត្តកោះកុង បានផ្តើមកសាងវត្តវត្តជោតនារាមហៅ បឹងកុក នៅក្នុងទីក្រុងខេត្តកំពង់ចាម
វត្តនារាយណ៏ក្នុង ស្រុកឈូក ខេត្តកំពត និង វិហារមួយខ្នង
នៅក្នុងបរិវេណមន្ទីរពេទ្យព្រះសង្ឃ ដោយមានគហបតី តាន់ ហុងអាន
ជាអ្នកបរិច្ចាគប្រាក់កសាង។
ព្រះគុណសម្បតិ្តនៃសម្តេចព្រះសង្ឃរាជ
គុណសម្បត្តិនៃសម្តេចជាអម្ចាស់ មានច្រើនយ៉ាងណាស់
ប៉ុន្តែយើងខ្ញុំបានពិចារណាដោយហ្មត់ចត់ហើយសរសេររូមន្តប្រមូលយកចំពោះតែគោលធំៗ ដោយសង្ខេបមាន ៥យ៉ាង ដូចសេចក្តីរៀបរៀង
វែកញែកតទៅនេះ៖
១.វិរិយភាពក្នុងការសិក្សា
២. បដិភាណប្បញ្ញា (ប្រាជា្ញវាងវៃ)
៣. វេសារជ្ជប្បញ្ញា (បញ្ញាក្លៀវក្លាអង់អាច)
៤. ធម្មទេសនាកោសល្យ (ភាពឈ្លាស់វៃក្នុងធម្មទេសនា)
៥. បណិតសកម្មភាព(សកម្មភាពដ៏ប្រសើរ)
អធិប្បាយសេចក្តីចំពោះគុណសម្បត្តិនិមួយៗ
១.វិរិយភាព ប្រែថា សេចក្តីព្យាយាមឬ ថាប្រឹងប្រែង
រាប់ថាជាបាលីមួយរបស់ព្រះពោធិសត្ថដែលយើងធ្លាប់ចេះដឹងមកហើយ រមែងប្រកបដោយឧបស័គ្គគឺធម៌ជាគ្រឿងរារាំងបើមិនច្រើនក៏តិច
តែងាបើសេចក្តីព្យាយាមមានកម្លាំងក្លៀវក្លា ក៏អាចពុះពារចំពោះឧបស័គ្គនោះបានដោយពិត។
២.បដិភាណប្បញ្ញា បា្រជា្ញសំដៅយកការចេះដឹងយល់ទូទៅ
ឬការយល់ច្បាស់លាស់ចំពោះហេតុការណ៏ផ្សេងៗតាមធម្មតា ។ ដែលសំដៅទៅលើ
យកប្រាជា្ញដែលកើតឡើងភ្លាមៗ
ហើយអាចឆ្លើយតមវិញបានភា្លមមិនបាច់គិតគូរអស់វេលាយូទេ។
៣.វេសារជ្ជប្បញ្ញា ភាពនៃប្រាជ្ញាអង់អាចក្លៀវក្លានេះ
ជាគុណសម្បត្តិមួយដ៏ប្រសើររបស់មនុស្ស។
ប្រាជ្ញារបស់សម្តេចព្រះសង្ឃរាជជាអម្ចាស់របស់យើង រាប់ថាជាប្រាជ្ញាមួយដ៏ខ្ពង់ខ្ពស់អាចពោលបានថា
សម្តេចមានវេសារវជ្ជប្បញ្ញាគ្រប់គ្រាប់ព្រោះព្រះអង្គបានទទួលព្រះកិត្តិនាម
ដ៏ល្បីខ្ទរខ្ទាយទៅក្នុងប្រទេសនិង ក្រៅប្រទេស។
៤.ធម្មទេសបនាកោសល្យ ភាពនៃការឈ្លាសវៃមានច្រើនយ៉ាងគឺ ឈ្លាសវៃក្នុងអំពីបាបក៏មានក្នុងអំពីបុណ្យក៏មានឈ្លាសវៃក្នុងអំពីឥតប្រយោជន៏ក៏មាន
ក្នុងអំពើមានប្រយោជន៏ក៏មាន ។ ដែលសំដៅទៅលើការឈ្លាសវៃក្នុងធម្មទេសនា។ ធម្មទេសនានៃ សម្តេច ប្រកបដោយប្រយោជន៏ទាំងផ្លូវលោក
ទាំងផ្លូវធម៏ អាចបំភ្លឺពុទ្ធបរិស័ទប្រជាពលរដ្ឋឪ្យយល់ ផ្លូវខុសផ្លូវត្រូវ អោយជឿជាក់ចំពោះជាតិសាសនា
និង ព្រះរាជបល្ល័ង។
៥.បណីតសកម្ម
ការងាររបស់សម្តេចព្រះសង្ឃរាជសុទ្ធតែជាការងារមានប្រយោជន៏ដ៏ឧត្តុឧត្តមចំពោះពុទ្ធបរិស័ទ
ពុំមានការងារណាមួយ ដែលឥតប្រយោជន៏នោះទេ។ សម្តេចបានធ្វើបុណ្យផ្សេងៗជាច្រើនដងណាស់
មានកឋិនទានជាដើមក្នុងឆ្នាំនីមួយៗបានធ្វើកឋិន ២ឬ៣វត្ត
រៀងរាល់ឆ្នាំឥតដែលខានឡើយ។សកម្មភាពរបស់សម្តេចព្រះរាជប្រកបដោយហេតុផលល្អណាស់អាចបង្ហាញជាឧទាហរណ៏មួយ
ដើម្បីបញ្ជាក់ចំពោះវរជនបញ្ញវន្ត័ទាំងសម័យចាស់ សម័យថ្មីដែលគួរជាទិដ្ឋាគតិ
(ការយកតម្រាប់តាម) បានដោយពិតដោយហេតុដែលឃើញរូបរាងកិច្ចការជាភស្តុតាងផង់ ទ្រឹស្តីក្នុងការងារដ៏ច្រើនប្រសើរយ៉ាងនេះផង
ទើបហៅថា “បណីតសកម្មភាព”។
ដកស្រង់ចេញពីសៀវភៅ៖«ព្រះរាជជីវប្រវត្តិ
សម្តេចព្រះសង្ឃរាជ»
