ត្រូវស្គាល់ធម្មវាទីរបស់បុគ្គលដោយវត្ថុ១៨យ៉ាងគឺ៖
- អធម្មំ ធម្មោតិ ទីបេតិៈ ភិក្ខុសម្ដែងមិនមែនធម៌ថាជាធម៌
- ធម្មំ អធម្មោតិ ទីបេតិៈ ភិក្ខុសម្ដែងធម៌ថាមិនមែនជាធម៌
- អវិនយំ វិនយោតិ ទីបេតិៈ ភិក្ខុសម្ដែងមិនមែនវិន័យថាជាវិន័យ

- វិនយំ អវិនយោតិ ទីបេតិៈភិក្ខុសម្ដែងវិន័យថាមិនមែនជាវិន័យ
- អភាសិតំ អលបេតំ តថាគតេន ភាសិតំ លបិតំ តថាគតេនាតិ ទីបេតិៈ សម្ដែងពាក្យដែលតថាគតបានពោលបានចរចា ថាតថាគតមិនបានពោលមិនបានចរចាវិញ
- ភាសិតំ សបតំ តថាគតេន អភាសិតំ អលបិតំ តថាគតេនាតិ ទីបេតិៈ សម្ដែងពាក្យដែលតថាគតមិនបានពោលបានចរចា ថាតថាគតបានពោលបានចរចាវិញ
- អនាចិណ្ណំ តថាគតេន អាចិណ្ណំ តថាគេនាតិ ទីបេតិៈ សម្ដែងកិច្ចដែលតថាគតមិនបានសន្សំ ថាតថាគតបានសន្សំវិញ
- អាចិណ្ណំ តថាគតេន បញ្ញត្តំ តាថាគតេនាតិ ទីបេតិៈ សម្ដែងកិច្ចដែលតថាគតបានសន្សំ ថាតថាគតមិនបានសន្សំវិញ
- អប្បញ្ញត្តំ តថាគតេន បញ្ញត្តំ តថាគតេនាតិ ទីបេតិៈ សម្ដែងសិក្ខាបទដែលតថាគតមិនបានបញ្ញត្តិ ថាតថាគតបានបញ្ញត្តិ
- បញ្ញត្តំ តថាគតេន អប្បញ្ញត្តំ តថាគតេនាតិ ទីបេតិៈ សម្ដែងសិក្ខាបទដែលតថាគតបានបញ្ញត្តិ ថាតថាគតមិនបានបញ្ញត្តិ
- អនាបត្តឹ អាបត្តីតិ ទីបេតិៈ សម្ដែងអនាបត្តិថាជាអាបត្តិ
- អាបត្តឹ អនាបត្តីតិ ទីបេតិៈ សម្ដែងអាបត្តិថាជាអនាបត្តិ
- លហុកំ អាបត្តឹ គរុកា អាបត្តីតិ ទីបេតិៈ សម្ដែងលហុកាបត្តិថាជាគរុកាបត្តិ
- គរុកំ អាបត្តឹ លហុកា អាបត្តីតិ ទីបេតិៈសម្ដែងគរុកាប្តិថាជាលហុកាបត្តិ
- សាវសេសំ អាបត្តឹ អនវសេសា អាបត្តីតិ ទីបេតិៈ សម្ដែងសាវសេសាបត្តិថាជាអនវសេសាបត្តិ
- អនវសេសំ អាបត្តឹ សាវសេសា អាបត្តីតិ ទីបេតិៈសម្ដែងអនវសេសាបត្តិថាជាសាវសេសាបត្តិ
- ទុដ្ឋល្លំ អាបត្តឹ អទុដ្ឋល្លា អាបត្តីតិ ទីបេតិៈសម្ដែងទុដ្ឋល្លាបត្តិ ថាជាអទុដ្ឋល្លាបត្តិ
- អទុដ្ឋល្លំ អាបត្តឹ ទុដ្ឋល្លា អាបត្តីតិ ទីបេតិៈ សម្ដែងអទុដ្ឋល្លាបត្តិថាជាទុដ្ឋល្លាបត្តិ។
សម្គាល់ៈ ចំណែកភិក្ខុជាធម្មវាទី អ្នកសិក្សាគប្បីជ្រាបដោយន័យដែលផ្ទុយគ្នានឹងវត្ថុ១៨យ៉ាងខាងលើនេះផងចុះ។