ទុក្ខ១២កងគឺ៖
- ជាតិទុក្ខៈទុក្ខព្រោះការកើត
- ជរាទុក្ខៈ ទុក្ខព្រោះជរា គឺចាស់គ្រាំគ្រា
- ព្យាធិទុក្ខៈ ទុក្ខព្រោះជំងឺឈឺថ្កាត់
- មរណទុក្ខៈទុក្ខព្រោះព្រោះសេចក្ដីស្លាប់
- សោកទុក្ខៈ ទុក្ខព្រោះសេចក្ដីសោកក្រៀមក្រំ
- បរិវេទទុក្ខៈ ទុក្ខព្រោះសេចក្ដីក្សឹបក្សួល
- ទុក្ខទុក្ខៈ ទុក្ខព្រោះមានទុក្ខ គឺមានទុក្ខជាន់លើទុក្ខ
- ទោមនស្សទុក្ខៈ ទុក្ខព្រោះតូចចិត្ត
- ឧបាយាសទុក្ខៈ ទុក្ខព្រោះចង្អៀតចង្អល់ចិត្ត
- អប្បិយេហិ សម្បយោគទុក្ខៈ ទុក្ខព្រោះបានជួបប្រទះនូវសត្វ និងសង្ខារមិនជាតីស្រឡាញ់ពេញចិត្ត
- បិយេហិ វិប្បយោគតុក្ខៈ ទុក្ខព្រោះព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ពេញចិត្ត
- យម្បិច្ឆំ នលភតិ តម្បិទុក្ខៈទុក្ខព្រោះមិនបាននូវរបស់ដែលខ្លួនប្រាថ្នាចង់បាន
សម្គាល់ៈ សង្ខិត្តេន បញ្ចបាទានក្ខន្ធទុក្ខៈ និយាយដោយបំព្រួញឧបាទានក្ខន្ធ៥គឺទុក្ខ។