បុរសមានទោស១៨ប្រការគឺ៖

  • ពលង្កកបាទោៈ មានជើងក្រប៉ាត
  • អន្ធនខោៈ មានក្រចកស្អុយ
  • ឱពទ្ធបិណ្ឌិកោៈ មានដុំសាច់យួររយាក
  • ទីឃោត្តរោដ្ឋោៈ មានបបូរមាត់លើវែង
  • ចបឡោៈ មានទឹកមាត់ហៀរចេញ
  • កឡារោៈ ធ្មេញស្អេញ (ដូចខ្នាយជ្រូក)
  • ភគ្គនាសកោៈ ច្រមុះបាក់
  • កុម្ភោទរោៈ មានពោះធំកំប៉ោង
  • ភគ្គបិដ្ឋិៈ ខ្នងកោង
  • វិសមចក្ខុកោៈ ភ្នែកស្រលៀង
  • លោហមស្សៈ​ពុកមាត់ ពុកចង្កាក្រហម
  • ហិតកេសោៈ​ សក់លឿង
  • វលីនំៈ ស្បែកជ្រូញជ្រៀវ
  • តិលកាហិតោៈ រទុះដោយអាច៍មរុយ
  • បិង្គលោៈ មានភ្នែកលៀនត្លោត(ដូចភ្នែកឆ្មា)
  • វិនតោៈ​ ចង្កេះ ខ្នង ក វៀច
  • វិកដោៈ សន្លាក់ឆ្អិងលាន់ឮប្រសៗ
  • ព្រហាខរោៈ ធំដំបង(មានរោមតាមខ្លូនធំគ្រោតគ្រាតដូចរោមជ្រូក មើលទៅដូចអមនុស្ស)។
សម្គាល់ៈ បុរសក្នុងទីនេះ មិនមែននរណា គឺសំដៅយកតាព្រាហ្មណ៍ឈ្មោះជូជក់ ក្នុងវេស្សន្តរចជាតក ព្រោះជូជក់ព្រាហ្មណ៍នេះ បានប្រកបដោយបុរសទោស១៨ប្រការនេះ។