វិហារភិក្ខុមិនគួរនៅធ្វើកម្មដ្ឋាន១៨យ៉ាងគឺ៖
- មហត្តំៈ វិហារធំពេក
- ជិណ្ណត្តំៈ វិហារចាស់ទ្រុឌទ្រោម
- នវត្តំៈ វិហារសាងថ្មី
- សន្ថសន្និស្សតំៈ វិហារជិតផ្លូវ
- សោណ្ឌិៈ វិហារនៅជិតត្រពាំង ឬអណ្ដូងទឹក
- ផលំៈ វិហារមានផ្លែឈើ
- បុប្ជំៈ វិហារមានផ្កាឈើ
- បណ្ណំៈ វិហារមានស្លឹកឈើ
- បត្ថនីយតាៈ វិហារដែលគេចូលចេញទៅមក
- នគរសន្និស្សិតាៈ វិហារនៅជិតទីក្រុង
- ទារុសន្និស្សិតាៈ វិហានៅជិតកន្លែងរកអុស
- ខេត្តសន្និស្សិតាៈ វិហារនៅជិតស្រែ
- វសភាគានំ បុគ្គលានំ អត្ថិៈ វិហារមានវិសភាគបុគ្គលនៅ
- បដនសន្និស្សិតាៈ វិហារនៅជិតកំពង់ទឹក
- បច្ចន្តសន្និស្សិតាៈវិហារនៅជិតបច្ចន្តជនបទ
- វជ្ជសីមន្តរសន្និស្សិតាៈវិហារនៅត្រង់ចន្លោះរជ្ជសីមា
- អសប្បាយតាៈ វិហារមិនជាទីសប្បាយ
- កល្យាណមិត្តានំ អលាភោៈ វិហារដែលគ្មានកល្យាណមិត្តនៅជាមួយ។