ព្រះនិយតពោធិសត្វរមែងមិនកើតនៅក្នុងអភព្វដ្ឋាន១៨យ៉ាងគឺ៖
- ព្រះអង្គមិនបានកើតជាមនុស្សត្រចៀកថ្លង់ ភ្នែកខ្វាក់ពីកំណើត
- ព្រះអង្គមិនបានកើតជាមនុស្សឆ្កួតលីលា
- ព្រះអង្គមិនបានកើតក្នុងមិលក្ខភាសា
- ព្រះអង្គមិនបានកើតក្នុងផ្ទៃនៃនាងទាសី
- ព្រះអង្គមិនបានកើតជានិយតមិច្ឆាទិដ្ឋិបុគ្គល
- ព្រះអង្គមិនបានត្រឡប់ភេទជាស្រី
- ព្រះអង្គមិនបានធ្វើបញ្ចានន្តរិយកម្ម
- ព្រះអង្គមិនបានកើតជាមនុស្សរោគឃ្លង់
- បើព្រះអង្គកើតក្នុងកំណើតតិរច្ឆានគឺមានកាយជាកណ្ដាលគឺមិនធំជាងដំរី មិនតូចជាងសត្វចាប
- ព្រះអង្គមិនបានកើតក្នុងកំណើតខុប្បីបាសិកប្រេត
- ព្រះអង្គមិនបានកើតក្នុងកំណើតនៃនិជ្ឈាមតណ្ហិកប្រេត
- ព្រះអង្គមិនបានកើតក្នុងកំណើតនៃកាលកញ្ជិកាសុរកាយ
- ព្រះអង្គមិនបានកើតក្នុងអវចីនរក
- ព្រះអង្គមិនបានកើតក្នុងលោកន្តនរក
- ព្រះអង្គមិនបានកើតជាមារក្នុងកាមាវចរភព
- ព្រះអង្គមិនបានកើតក្នុងអសញ្ញីភព
- ព្រះអង្គមិនបានកើតក្នុងអរូបភព
- ព្រះអង្គមិនបានកើតក្នុងចក្រវាឡដទៃ