វត្ថុនិស្សគ្គិយក្នុងខណៈអរុណរះឡើងមាន៧យ៉ាងគឺ៖

  • អតិរេកជិវចរដែលភិក្ខុទុកហួស១០ថ្ងៃ(កឋិនដោះហើយ)។
  • ត្រៃចីវរភិក្ខុនៅប្រាសចាកសូម្បី១យប់(កឋិនដោះហើយ)។
  • អកាលចីវរដែលភិក្ខុទុកឲ្យហួស១ថ្ងៃ។
  • អតិរេបាត្រដែលភិក្ខុទុកឲ្យហួស១០ថ្ងៃទៅ។
  • ទុកភេសជ្ជៈ ជាសត្តាហកាលិកឲ្យហួស៧ថ្ងៃទៅ។
  • អច្ចេកចីវរ ដែលភិក្ខុទុកឲ្យហួសចីវរកាលទៅ។
  • ត្រែចីវររបស់ភិក្ខុនៅចាំវស្សាក្នុងព្រៃដែលជាទីប្រកបដោយភ័យ ចេញវស្សាហើយចង់ទុកចីវរមួយក្នុងត្រូវទុកបាន១ខែតែបើមានហេតុត្រូវចេញទៅចាកទីនោះត្រូវទុកបានត្រឹម៦រាត្រី បើទុកឲ្យហួសកំណត់នេះមិនបាន។