សំពត់បង្សុកូល២៣យ៉ាង៖
- សោសានិកចីវរំៈ សំពត់ធ្លាក់ក្នុងព្រៃខ្មោច
- អាបណិកចីវរំៈ សំពត់ធ្លាក់តាមរានហាល
- រថិយចោឡចីវរំៈ សំពត់ធ្លាក់ក្នុងច្រកផ្លូវ
- សង្ការចោឡចីវរំៈ សំពត់ទុកត្រង់គំនរសំរាម
- សោត្ថិយចីវរំៈ សំពត់ជូតមន្ទិលគភ៌ដែលគេបោះចោល
- នហានចោឡចីវរំៈ សំពត់ងូតទឹកអោយមនុស្សខ្មោចចូលហើយបោះចោល
- តិត្ថចោឡចីវរំៈ សំពត់ធ្លាក់តាមបំពង់ទឹក
- គតបច្ចាគតចីវរំៈ សំពត់ងូតទឹករបស់អ្នកដុតខ្មោចដែលចោល
- អគ្គិទឌ្ឍចីវរំៈ សំពត់ត្រូវភ្លើងឆេះ
- គោខាយិតចីវរំៈ សំពត់គោកកេរ
- ឧបចិកាខាយិតចីវរំៈ សំបត់កណ្ដៀរកោរ
- អន្ទូរក្ខាយិតចីវរំៈសំពត់កណ្ដុរកាត់
- អន្តច្ឆិន្ទចីវរំៈ សំពត់ដាច់ក្នុងទីបំផុត
- ទសាច្ឆិន្ទចីវរំៈ សំពត់ដាច់ជាយ
- ឆជាហដចីវរំៈ សំពត់ទង់នៅសមរភូមិដែលគេបោះចោល
- ថូបចីវរំៈ សំពត់រុំដំបូកកណ្ដៀរ
- សមណចីវរំៈ ចីវររបស់សមណៈ
- អភិសេកិកចីវរំៈ សំពត់ដែលគេចោលក្នុងទីអភិសេកនៃព្រះបរមខត្តិយរាជ
- ឥទ្ធិមយចីវរំៈ សំពត់សម្រេចដោយឫទ្ធិ
- បន្ថិកចីវរំៈ សំពត់ធ្លាក់ក្នុងចន្លោះផ្លូវ
- វាតាហដចីវរំៈ សំពត់ដែលខ្យល់បក់ផាត់មក
- ទេវទត្តិយចីវរំៈសំពត់ដែលទេវតាឲ្យ
- សាមុទ្ទិយចីវរំៈ សំពត់ដែលធ្លាក់ក្នុងមហាសមុទ្រ។