អានិសង្សនៃសម្មាគារវៈ១៦យ៉ាងគឺ៖
- ជាមហាកុសល
- ជាការរក្សាធម្មទំនៀមប្រពៃណីដែលល្អទុក
- ជាអ្នកមានវឌ្ឍនធម៌ សីលធម៌ កល្យាណធម៌ដែលស្អាតល្អ
- ជាទិដ្ឋានុគតិដល់ជនជំនាន់ក្រោយ
- ជាហេតុឲ្យកើតសេចក្ដីស្រឡាញ់រីករាយដល់គ្នានឹងគ្នា
- ជាហេតុឲ្យកើតមេត្តា ករុណា ដល់គ្នានឹងគ្នា
- មានសតិសម្បជញ្ញៈល្អ
- មិនមានសេចក្ដីក្ដៅក្រហាយ
- ឈ្មោះថាជាអ្នកបានត្រៀមស្បៀងសម្រាប់ដើរផ្លូវទុកហើយ
- ឈ្មោះថាជាអ្នកការពារអបាយភូមិ
- ជាអណ្ដូងកើតនៃសេចក្ដីសុខ
- ឈ្មោះថាជាអ្នកដើរតាមផ្លូវនៃព្រះអរិយៈ
- ជាហេតុឲ្យទៅកាន់សុគតិ
- ជាហេតុនាំឲ្យទីកើតក្នុងត្រកូលខ្ពង់ខ្ពស់
- ឈ្មោះថាបានបំពេញសិក្ខាបទ៣
- បដិបត្តិ បដិវេធ មិនសាបសូន្យ ចាកសមាថៈ វិបស្សនា មគ្គ ផល និងព្រះនិព្វាន។