អាវុធរបស់សមណៈ១៦យ៉ាងគឺ៖
- សក្កោៈ ភាពអង់អាច
- ឧជុៈ ភាពទៀងត្រង់ដោយកាយ វាចា ចិត្ត
- សុហុជុៈ ភាពត្រង់ល្អដោយចិត្ត
- មុទុៈ ភាពទន់ភ្លន់
- អនតិមានីៈ ភាពមិនប្រកាន់ពេក
- សន្តុស្សកោៈ ភាពជាអ្នកសន្ដោស
- សុភរោៈភាពដែលគេចិញ្ចឹមបានដោយងាយ
- អប្បកិច្ចោៈ ភាពជាអ្នកមានការងារតិច
- សល្លហុកវុត្តិៈ ភាពជាអ្នកមានសេចក្ដីប្រព្រឹត្តស្រាល
- សន្តិន្ទ្រិយោៈ ភាពជាអ្នកមានឥន្ទ្រិយស្រគត់ស្រគំ
- និបកោៈ ភាពជាអ្នកមានប្រាជ្ញាជាគ្រឿងការពារខ្លួន
- អប្បគព្ភោៈ ភាពជាអ្នកមិនឆ្គាំឆ្គង ច្រងេងច្រងាង
- កុលេសុ អននុគទ្ធោៈ ភាពជាអ្នកមិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយ
- សុវចោៈ ភាពជាអ្នកដែលគេប្រដៅបានដោយងាយ
- ន ខុទ្ធំ សមាចរេ កិញ្ចិ យេន វិញ្ញូ បរេ ឧប្បវទេយ្យំៈ ភាពជាអ្នកមិនប្រព្រឹត្តធ្វើនូវកម្មដ៏លាមក សូម្បីតិចតួចដែលជាហេតុនាំឲ្យអ្នកប្រាជ្ញទាំងឡាយតិះដៀលបាន។
- សុខិនោ វាខេមិនោ ហោន្តុៈ ភាពជាអ្នកផ្សាយមេត្តាចិត្ត សូមឲ្យសត្វទាំងឡាយបាននូវសេចក្ដីសុខក្សេមក្សាន្ដ។