វជ្ជនីយបុគ្គល ឬបុគ្គលដែលត្រូវវៀរចេញពេលសម្ដែងបាតិមោក្ខ២១ពួកគឺ៖

  • ភិក្ខុនីៈ នាងភិក្ខុនី
  • សិក្ខាមានាៈ នាងសិក្ខាមានា
  • សាមណេរោៈ សាមណេរ
  • សាមណេរីៈ នាងសាមណេរី

  • សិក្ខាបច្ចក្ខារកោៈ​ភិក្ខុដែលពោលលាសិក្ខា
  • អន្តិមវត្ថុអជ្ឈាយាបន្នកោៈ ភិក្ខុដែលត្រូវអន្តិមវត្ថុ (ត្រូវអាបត្តិបរាជិកណាមួយ)
  • អាបត្តយា អទស្សនេ ឧក្ខិត្តកោៈ ភិក្ខុដែលសង្ឃលើកវត្តព្រោះមិនឃើញអាបត្តិ
  • អាបត្តិយា អប្បដិកម្មេ ឧក្ខិត្តកោៈ ភិក្ខុដែលសង្ឃលើកវត្តព្រោះមិនសម្ដែងអាបត្ត
  • បាបិកាយ​ ទិដ្ឋិយា អប្បដិនិស្សគ្គេ ឧក្ខិត្តកោៈ ភិក្ខុដែលសង្ឃលើកវត្តព្រោះមិនលះបង់ទិដ្ឋិអាក្រក់
  • បណ្ឌកោៈ មនុស្សខ្ទើយ
  • ថេយ្យសំវាសកោៈ​បុគ្គលលួចសង្វាស
  • តិត្ថិយបក្កន្តកោៈ ភិក្ខុលួចទៅកាន់លទ្ធិតិរ្ថិយ
  • តិរច្ឆានគតោៈ​សត្វតិរច្ឆាន
  • មាតុឃាតកោៈ បុគ្គលស្លាប់មាតា
  • បិតុឃាតកោៈ ​បុគ្គលសម្លាប់បិតា
  • អរហន្តឃាតកោៈ បុគ្គលអ្នកសម្លាប់ព្រះអរហន្ត
  • ភិក្ខុនីទូសកោៈ ​បុគ្គលប្រទូស្ដភិក្ខុនី
  • សង្ឃភេទកោៈ​ ភិក្ខុបំបែកសង្ឃ
  • លោហិតុប្បាទកោៈ បុគ្គលញ៉ាំងព្រះលោហិតឲ្យពុរពង
  • ឧភតោព្យញ្ជនកោៈ មនុស្សភេទពីរ
  • គហដ្ឋោៈ គ្រហស្ថ
សម្គាល់ៈ វជ្ជនីយបុគ្គលទាំង២១នេះសង្ឃគប្បីវៀរដោយអំណាចការធ្វើឲ្យនៅក្រៅហត្ថបាស។ មែនពិតបុគ្គលទាំង២១ពួកនេះបើសង្ឃធ្វើឧបោសថជាមួយឧក្ខិត្តកភិក្ខុ៣ពួកត្រូវអាបត្តបាចិត្តិយៈ បុគ្គលទាំងឡាយដ៏វិសេសត្រូវអាបត្តិទុក្កដ។