ប្រេត៣៧ជំពូកមាន៖
- វន្តាសប្រេតៈ ប្រេតដែលស៊ីទឹកមាត់ ស្លេស្ម កម្អួតជាអាហារ
- កុណបាសប្រេតៈ ប្រេតដែលស៊ីសាកសព
- គូថខាទកប្រេតៈ ប្រេតដែលស៊ីលាមកផ្សេងៗ

- អគ្គិជាលមុខប្រេតៈ ប្រេតដែលមានភ្លើងក្នុងមាត់
- សូចិមុខប្រេតៈ ប្រេតដែលមានមាត់ប៉ុនម្ជុរ
- តណ្ហដ្ដីតប្រេតៈ ប្រេតដែលត្រូវសេចក្ដីស្រេកឃ្លានបៀតបៀន
- សុនិជ្ឈាមកប្រេតៈ ប្រេតដែលមានខ្លួនខ្មៅគ្រាក់ដូចគល់ឈើ
- សត្ថង្គប្រេតៈប្រេតដែលមានក្រចកដៃ ក្រចកជើងមុតដូចកាំបិត
- បព្វតង្គប្រេតៈ ប្រេតដែលមានរាងកាយខ្ពស់ធំប៉ុនភ្នំ
- អជរង្គប្រេតៈ ប្រេតដែលមានរាងកាយដូចពស់ថ្លាន់
- វេមានិកប្រេតៈ ប្រេតដែលសោយទុក្ខក្នុងពេលថ្ងៃពេលយប់នៅសោយសុខក្នុងវិមាន
- មហិទ្ធិកប្រេតៈ ប្រេតដែលមានឫទ្ធិច្រើន
- បរទត្តូបជីវិកប្រេតៈ ប្រេតដែលមានជីវិតរស់នៅដោយសារអាហារអ្នកដទៃធ្វើទានឧទ្ទិសឲ្យ
- ខុប្បិបាសិកប្រេតៈប្រេតដែលត្រូវសេចក្ដីស្រេកឃ្លានបៀតបៀនឲ្យកើតទុក្ខវេទនា
- និជ្ឈាមតណ្ហិកប្រេតៈ ប្រេតដែលត្រូវភ្លើងដុតឲ្យរោលក្ដៅ
- កាលកញ្ចិកប្រេតៈ ប្រេតពួកអសុរកាយដែលកើតជាប្រេត
- អដ្ឋិសង្ខលិកប្រេតៈ ប្រេតដែលមានរាងឆ្អឹងឥតមានសាច់
- មំសបិណ្ឌប្រេតៈ ប្រេតដែលមានរាងកាយដូចដុំសាច់
- មំសបេសិប្រេតៈ ប្រេតដែលមានរាងកាយដូចច្រៀកសាច់
- និច្ឆវិប្រេតៈ ប្រេតដែលមានរាងកាយរងាលឥតស្បែក
- អសិលោមប្រេតៈ ប្រេតដែលមានដាវដោតជាប់នឹងរាងកាយដូចរោម
- សត្តិលោមប្រេតៈ ប្រេតដែលមានលំពែងដោតជាប់រាងកាយដូចរោម
- ខុសុលោមប្រេតៈ ប្រេតដែលមានព្រួញដោតជាប់រាងកាយដូចរោម
- សូចិលោមប្រេតៈ ប្រេតដែលមានម្ជុរដោតជាប់រាងកាយដូចរោម
- ទុតិយសូចិលោមប្រេតៈ ប្រេតដែលមានដែកស្រួចចាក់ចូលដូចជារោម
- កុម្ភណ្ឌប្រេតៈ ប្រេតដែលមានពងធំប៉ុនក្អម
- គូថនិមុគ្គប្រេតៈ ប្រេតដែលលិចកប់ក្នុងរណ្ដៅអាចម៍
- គូថខាទកប្រេតៈ ប្រេតដែលស៊ីអាចម៍
- និច្ឆិវត្ថីប្រេតៈ ប្រេតស្រីមានរាងកាយរងាលឥតស្បែក
- ទុគ្គន្ធប្រេតៈ ប្រេតមានរាងកាយស្អុយអាក្រក់គួខ្ពើម
- ឱកិលិនីប្រេតៈ ប្រេតមានកាយស្រោចដោយរងើកភ្លើង
- អសីសកពន្ធប្រេតៈ ប្រេតដែលមានក្បាលដូចសាកសព
- ភិក្ខុប្រេតៈ ប្រេតមានសណ្ឋានដូចភិក្ខុ
- ភិក្ខុនីប្រេតៈ ប្រេតមានសណ្ឋានដូចភិក្ខុនី
- សិក្ខាមានាប្រេតៈ ប្រេតមានរាងកាយសណ្ឋានដូចសិក្ខាមានា
- សាមណេប្រេតៈ ប្រេតមានសណ្ឋានដូចសាមណេរ
- សាមណេរីប្រេតៈ ប្រេតមានសណ្ឋានដូចសាមណេរី