ធម៌នាំឲ្យកើតសមាធិសម្ពោជ្ឈង្គ១១ប្រការគឺ៖
- វត្ថុវិសទកិរិយាៈ ធ្វើវត្ថុខាងក្នុងខាងក្រៅឲ្យស្អាត
- ឥន្ទ្រិយសម្បត្តបដិបាទនាៈ ធ្វើនូវឥន្ទ្រិយទាំង៥ឲ្យស្មើគ្នា
- និមិត្តកុសលាៈ ជាអ្នកឈ្លាសក្នុងនិមិត្ត
- សមយេ ចិត្តស្ស បគ្គហណាៈ ការលើកចិត្តក្នុងសម័យ
- សមយេ ចិត្តស្ស និគ្គហណាៈ ការគ្របសង្កត់ចិត្តក្នុងសម័យ
- សមយេ សម្បហំសនាៈ ការធ្វើចិត្តឲ្យរីករាយក្នុងសម័យ
- សមយេ អជ្ឈបេក្ខនាៈ ការដាក់ចិត្តព្រងើយក្នុងសម័យ
- អសមាហិតបុគ្គលបរិវជ្ជនាៈ វៀរបុគ្គលអ្នកមានចិត្តមិនតាំងមាំ
- សមាហិតបុគ្គលសេវនាៈសេពគប់បុគ្គលអ្នកមានចិត្តតាំងមាំ
- ឈានវិមោក្ខបច្ចវេក្ខណាៈ ពិចារណានូវឈានវិមោក្ខ
- តទធិមុត្តតាៈបង្អោនចិត្តទៅក្នុងសមាធិនោះ។