ធុតង្គគុណ២៨ប្រការគឺ៖
- សុទ្ធាជីវំៈ នឹងឲ្យចិញ្ចឹមជីវិតបរិសុទ្ធ
- សូខពលំៈ នឹងឲ្យផលជាសុខ
- អនវជ្ជំៈ នឹងជាកិច្ចដែលរកទោសមិនបាន

- បរស្ស ទុក្ខបនុទនំៈ នឹងមានការបន្ទោរបង់នូវទុក្ខរបស់អ្នកដទៃ
- អភយំៈ នឹងមិនមានភ័យ
- អបីឡំៈ នឹងរកវត្ថុនឹងបៀតបៀនមិនបាន
- ឯកន្តវុឌ្ឍបរិហោវិនយំៈ នឹងមានតឬការចម្រើនមិនថមថយ
- អមាយំៈ នឹងប្រាសចាកមាយា
- អនាវិសំៈ នឹងមិនមានភាពសៅហ្មង
- អាំរក្ខំៈ នឹងជាទីការពាររក្សា
- បត្តិតំៈ ជាគុណដែលមនុស្សទាំងឡាយប្រាថ្នា
- ទន្តំៈសម្រាប់ជាធម៌ទុន្មានខ្លួនស
- សព្វសត្ថធូបនំៈ ជាគ្រឿងកម្ចាត់នូវសាស្ត្រាទាំងឡាយ
- សំវរហិតំៈ ជាទីកពូននៃសេចក្ដីសង្រួម
- បដិរូបំៈ ជាកិច្ចគួនឹងប្រតិបត្តិ
- អតិសន្ដំៈ ធ្វើឲ្យសុខស្ងប់ក្រៃលែង
- វិប្បមុត្តំៈ ធ្វើឲ្យរួចផុតចាកកិលេស
- រាគក្ខិយំៈ ជាទីអស់ទៅនៃកិលេស
- ទោសវូបសមនំៈ ជាទីសង្កត់សង្កិននូវទោសៈ
- មោហវិនាសំៈ ជាគ្រឿងធ្វើឲ្យវិនាសទៅនៃមោហៈ
- មានបវាហនំៈ មនាកិរិយាបណ្ដែតចេញនូវមានៈ
- កុវិតក្កច្ឆេទការណំៈ ជាហេតុកាត់ចេញនូវវីតក្កអាក្រក់
- កង្កាវិតរណំៈ ជាគ្រឿងឆ្លងនូវសេចក្ដីសង្ស័យ
- កសជ្ជំវិធំសនំៈ មានកិរិយាកម្ចាត់បង់នូវសេចក្ដីខ្ជិលច្រអូស
- អរតិបវាហនំៈ បណ្ដែតចោលនូវសេចក្ដីត្រេកត្រអាល
- ខមនំៈ ធ្វើឲ្យមានសេចក្ដីអត់ធន់
- អតុលប្បមាណំៈ រកគុណរាប់មិនបានប្រមាណមិនអស់
- សព្វទុក្ខក្ខយគាមិនំៈ មានប្រក្រតិញ៉ាំងទុក្ខទាំងពួងឲ្យអស់ទៅ