ធម៌នាំឲ្យកើតបីតិសម្ពោជ្ជង្គ១១ប្រការគឺ៖
- ពុទ្ធានុស្សតិៈ រលឹករឿយៗដល់គុណព្រះពុទ្ធ
- ធម្មានុស្សតិៈ រលឹករឿយៗដល់គុណព្រះធម៌
- សង្ឃានុស្សតិៈ រលឹករឿយៗដល់គុណព្រះសង្ឃ
- សីលានុស្សតិៈ រលឹករឿយៗដល់គុណរបស់សីល
- ចាគានុស្សតិៈ រលឹករឿយៗដល់ការបរិច្ចាគទាន
- ទេវតានុស្សតិៈ រលឹករឿយៗដល់ធម៌នាំឲ្យកើតទេវតា
- ឧបសមានុស្សតិៈ រលឹករឿយៗដល់សេចក្ដីស្ងប់(ព្រះនិព្វាន)
- លូខបុគ្គលបរិវជ្ជនាៈ វៀរចាកបុគ្គលមានចិត្តសៅហ្មង
- សិនិទ្ធបុគ្គលសេវនាៈ សេពគប់បុគ្គលមានចិត្តផូរផង់
- បសាទនីយសុត្តន្តបច្ចេវេក្ខណាៈ ពិចារណានូវព្រះសូត្រដែលជាទីនាំមកនូវសេចក្ដីជ្រះថ្លា
- តទធិមុត្តតាៈ បង្អោចិត្តទៅក្នុងបីតិនោះ។