អហេតុកចិត្ត១៨ដួងមាន៖

  • ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ អកុសលវិបាកំៈ ចិត្តកើតព្រមដោយ ឧបេក្ខាវេទនា ជាផលរបស់អកុសល ឃើញរូបមិនល្អ
  • ឧបេក្ខាសហគតំ សោតវិញ្ញាណំ អកុសលវិបាកំៈ ចិត្តកើតព្រមដោយ ឧបេក្ខាវេទនា ជាផលរបស់អកុសល ឮសំឡេងមិនល្អ
  • ឧបេក្ខាសហគតំ ឃានវិញ្ញាណំ អកុសលវិបាកំៈ ចិត្តកើតព្រមដោយ ឧបេក្ខាវេទនា ជាផលរបស់អកុសល ធុំក្លិនមិនល្អ
  • ឧបេក្ខាសហគតំ ជិវ្ហាវិញ្ញាណំ អកុសលវិបាកំៈ ចិត្តកើតព្រមដោយ ឧបេក្ខាវេទនា ជាផលរបស់អកុសល ដឹងរសមិនល្អ
  • ទុក្ខសហគតំ កាយវិញ្ញាណំ អកុសលវិបាកំៈ ចិត្តកើតព្រមដោយ ទុក្ខវេទនា ជាផលរបស់អកុសល ប៉ះត្រូវនូវផោដ្ឋព្វៈមិនល្អ
  • ឧបេក្ខាសហគតំ សម្បដិច្ឆន្នចិត្តំ អកុសលវិបាកំៈ ចិត្តកើតព្រមដោយ ឧបេក្ខាវេទនា ជាផលរបស់អកុសល ទទួលអារម្មណ៍ទាំងប្រាំមិនល្អ
  • ឧបេក្ខាសហគតំ សន្តីរណចិត្តំ អកុសលវិបាកំៈ ចិត្តកើតព្រមដោយ ឧបេក្ខាវេទនា ជាផលរបស់អកុសល ពិចារននូវអារម្មណ៍ទាំងប្រាំដែលមិនល្អ
  • ឧបេក្ខាសហគតំ ចក្ខុវិញ្ញាណំ អហេតុកកុសលវិបាកំៈ ចិត្តកើតព្រមដោយឧបេក្ខាវេទនា ជាផលរបស់អកុសល​ ឃើញរូបដែលល្អ
  • ឧបេក្ខាសហគតំ សោតវិញ្ញាណំ អហេតុកកុសលវិបាកំៈ ចិត្តកើតព្រមដោយឧបេក្ខាវេទនា ជាផលរបស់អកុសល​ ឮសំឡេងដែលល្អ
  • ឧបេក្ខាសហគតំ ឃានវិញ្ញាណំ អហេតុកកុសលវិបាកំៈ ចិត្តកើតព្រមដោយឧបេក្ខាវេទនា ជាផលរបស់អកុសល​ ធុំក្លិនដែលល្អ
  • ឧបេក្ខាសហគតំ ជីវ្ហាវិញ្ញាណំ អហេតុកកុសលវិបាកំៈ ចិត្តកើតព្រមដោយឧបេក្ខាវេទនា ជាផលរបស់អកុសល​ ដឹងរសដែលល្អ
  • សុខសហគតំ កាយវិញ្ញាណំ អហេតុកកុសលវិបាកំៈ ចិត្តកើតព្រមដោយសុខវេទនា ជាផលរបស់អកុសល​ ប៉ះខ្ទប់សម្ផស្សដែលល្អ
  • ឧបេក្ខាសហគតំ សម្បដិច្ឆន្នចិត្តំ អហេតុកកុសលវិបាកំៈ ចិត្តកើតព្រមដោយឧបេក្ខាវេទនា ជាផលរបស់កុសលទទួលនូវអារម្មណ៍ទាំង៥ដែលល្អ
  • សោមនស្សសហគតំ សន្តីរណចិត្តំ អហេតុកកុសលវិបាកំៈ ចិត្តកើតព្រមដោយសោមនស្សវេទនា ជាផលរបស់កុសលពិចារណានូវអារម្មណ៍ទាំង៥ដែលល្អ
  • ឧបេក្ខាសហគតំ សន្តីរណចិត្តំ អហេតុកកុសលវិបាកំៈ ចិត្តកើតព្រមដោយឧបេក្ខាវេទនា ជាផលរបស់កុសលពិចចារណានូវអារម្មណ៍ទាំង៥ដែលល្អ
  • ឧបេក្ខាសហគតំ បញ្ចទ្វារាវជ្ជនចិត្តំ អហេតុកកិរិយាៈ ចិត្តកើតព្រមដោយឧបេក្ខាវេទនា រាវរកអារម្មណ៍តាមទ្វារទាំង៥
  • ឧបេក្ខាសហគតំ មនោទ្វារាវជ្ជនចិត្តំ អហេតុកកិរិយាៈ ចិត្តកើតព្រមដោយឧបេក្ខាវេទនា រាវរកអារម្មណ៍តាមមនោទ្វារ
  • ឧបេក្ខាសហគតំ ហសិតុប្បាទចិត្តំ អហេតុកកិរិយាៈ ចិត្តកើតព្រមដោយសោមនស្សវេទនាធ្វើការញញឹមរបស់ព្រះអរហន្ត។
សម្គាល់ៈ អហេតុកចិត្តទាំង១៨ដូងរួមមាន អកុសលវិបាកចិត្ត៧ (ខាងដើមគេ) កុសលវិបាកចិត្ត៨ (បន្ទាប់) និង កិរិយាចិត្ត៣ (ចុងក្រោយគេ)។