ចិត្តានុបស្សនាសតិប្បដ្ឋាន១៦គឺ៖

  • ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្តជាប្រក្រតី​ គ្រប់ឥរិយាបថទាំង៤តើដោយវិធីដូចម្ដេច? អ្នកបដិបត្តិគប្បីពិចារណារឿយៗថា៖
  • សរាគំ ចិត្តំៈ ចិត្តប្រកបដោយរាគៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយរាគៈ
  • វីតរាគំ ចិត្តំៈ ចិត្តប្រាចាករាគៈក៏ដឹងច្បាស់ថាចិត្តប្រាសចាករាគៈ
  • សទោសំ ចិត្តំៈ ចិត្តប្រកបដោយទោសៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយទោសៈ
  • វីតទោសំ ចិត្តំៈ ចិត្តប្រាចាកទោសៈក៏ដឹងច្បាស់ថាចិត្តប្រាសចាកទោសៈ
  • សមោហំ ចិត្តំៈ ចិត្តប្រកបដោយមោហៈក៏ដឹងច្បាស់ថាចិត្តប្រកបដោយមោហៈ
  • វីតមោហំ ចិត្តំៈ ចិត្តប្រាសចាកមោហៈក៏ដឹងច្បាស់ថាចិត្តប្រាសចាកមោហៈ
  • សង្ខត្តំ ចិត្តំៈ ចិត្តរួញរាក៏ដឹងច្បាស់ថាចិត្តរួញរា
  • វិក្ខិតំ ចិត្តំៈ ចិត្តរាយមាយក៏ដឹងច្បាស់ថាចិត្តរាយមាយ
  • មហគ្គតំ ចិត្តំៈ ចិត្តដល់នូវភាវៈជាធំ(រូបាវចរៈ និងអរូបាវចរៈ) ក៏ដឹងច្បាស់ថាចិត្តដល់ណុវភាវៈជាធំ
  • អមហគ្គតំ ចិត្តំៈ ចិត្តមិដល់នូវភាវៈជាធំ(កាមាវចរៈ) ក៏ដឹងច្បាស់ថាចិត្តមិនដល់នូវភាវជាធំ
  • សឧត្តរំ​ ចិត្តំៈ ចិត្តនៅមានចិត្តដទៃប្រសើរជាង(កាមាវចរៈ)  ក៏ដឹងច្បាស់ថាចិត្តនៅមានចិត្តដទៃប្រសើរជាង
  • អុត្តរំ ចិត្តំៈ ចិត្តមិនមានចិត្តដទៃប្រសើរជាង(រូបាវចរៈ និងអរូបាវចរៈ)  ក៏ដឹងច្បាស់ថាចិត្តមិនមានចិត្តដទៃប្រសើរជាង
  • សមាហិតំ ចិត្តំៈ ចិត្តតាំងនៅមាំ(អប្បាសមាធិ និងឧបចារសមាធិ) ក៏ដឹងច្បាស់ថាចិត្តតាំងនៅមាំ
  • អសមាហិតំ ចិត្តំៈ ចិត្តមិនតាំងនៅមាំ(ប្រាសចាកសមាធិទាំងពីរ) ក៏ដឹងច្បាស់ថាចិត្តមិនតាំងនៅមាំ
  • វិមុត្តំ ចិត្តំៈ ចិត្តរួចស្រឡះ ក៏ដឹងច្បាស់ថាចិត្តរួចស្រឡះ
  • អវិមុត្តំ ចិត្តំៈ ចិត្តមិន់រួចស្រឡះ ក៏ដឹងច្បាស់ថាចិត្តមិនទាន់រួចស្រឡះ