ទីប្រតិស្ឋានបរិក្ខារព្រះពុទ្ធ១១កន្លែងគឺ៖
- កាយពន្ធៈ ប្រតិស្ឋាននៅក្រុង តាលីបុត្រ
- វស្សិកសាដកៈ ប្រតិស្ឋាននៅក្រុង បញ្ចាលៈ
- ចម្មខន្ធៈ ប្រតិស្ឋាននៅក្រុង កោលស (ធម្មខន្ធក្នុងទីនេះលោកសំដៅយកអ្វី? នៅមិនទានឃើញព្រោះសព្ទនេះក្នុងគម្ពីរវិន័យលោកថាដល់គ្រឿងក្រាលផ្សេងៗដែលធ្វើដោយស្បែក)។
- អរណីៈ ឆើពួតភ្លើង ប្រតិស្ឋាននៅក្រុង មិថិលា
- ធម្មក្រកៈ ប្រតិស្ឋាននៅក្រុង ទេវទហៈ
- កាំបិតកោរ និងបំពង់ម្ជុរៈ ប្រតិស្ឋាននៅក្រុង ឥន្ទបត្ថ
- ស្បែកជើង កូនសោ និងស្លោកបាត្រៈ នៅក្នុងស្រុកព្រាហ្មណ៍ឈ្មោះឧសិរៈ
- បច្ចត្ថរណៈ កម្រាល មិនជ្រាបថាប្រតិស្ឋាននៅទីណាទេ លោកប្រើសព្ទនេះថា បកុលេ សំដៅយកក្រុងអ្វី? មិនជ្រាបសេចក្ដីរបស់លោក តែបឋមស្ពោធិកថា បរិច្ឆេទទី២៧ ថាកម្រាលស្ថិតនៅក្រុងមកុដនគរៈ ដូច្នេះពាក្យថា បកុលេ ទំនងជា មុកុដេ យ៉ាងពិតព្រោះក្រុងបកុលេមិនដែលជួបប្រទះ
- ត្រៃចីវរៈប្រតិស្ឋាននៅក្រុង ភទ្ទិយៈ
- បាត្រៈ ប្រតិស្ឋាននៅ លង្កាទ្វីប (ក្នុងបឋមសម្ពោធិកថា ថាបាត្របានទៅស្ថិតនៅក្រុង បាតលីបុត្រ តែឥឡូវនេះធ្លាក់ទៅលង្កាទ្វីប)
- សំពត់និសីទនៈ ប្រតិស្ឋាននៅដែន កុរុរដ្ឋ។