មហោសថពោធិសត្វប្រកបដោយគុណធម៌២៨ប្រការគឺ៖
- សុរោៈ មានសេចក្ដីក្លាហាន
- ហិរិវាៈ មានសេចក្ដីខ្មាសបាប
- ឱត្តប្បវាៈ មានសេចក្ដីខ្លាចបាប
- សបក្ខោៈ មានបក្សពួក ដូចគ្នា ត្រូវគ្នា
- មិត្តសម្ចន្នោៈ សម្បូរទៅដោយមិត្ត
- មខោៈ មានសេចក្ដិអត់ធន់
- សីលវោៈ មានសីល
- សច្ចវាទីៈ និយាយពាក្យសត្យ
- សោចេយ្យសម្បន្នោៈ ដល់ព្រមដោយការងារល្អស្អាត
- អក្កោធនោៈ ជាអ្នកមិនច្រើនដោយសេចក្ដីក្រោធ
- អនតិមានីៈ ជាអ្នកមិនមើលងាយអ្នកដទៃ
- អនុស្សយ្យថោៈ ជាអ្នកមិនឫស្សាអ្នកដទៃ
- វីរិយវាៈ ជាអ្នកមានសេចក្ដីព្យាយាម
- អាយុហកោៈ ជាអ្នកសន្សំតែសេចក្ដីល្អ
- សង្គហកោៈ ជាអ្នកសង្គ្រោះមហាជន
- សំវិភាគីៈ ចេះចែករំលែកទាន
- សខិលោៈ និយាយចរចាពាក្យដែលច្បាស់លាស់
- និវាតវុត្តិៈ មានសេចក្ដីប្រព្រឹត្តទន់ភ្លន់
- សណ្ហោៈ និយាយពាក្យពីរោះ ផ្អែមល្ហែម
- អសឋោៈ ជាអ្នកមិនអួតអាង
- អមាយាវីៈ ជាអ្នកមិនមានពុតត្បុត
- អភិវុឌ្ឍិនយសម្បន្នោៈ បរិបូណ៌ដោយសេចក្ដីដឹងដែលនាំទៅកាន់សេចក្ដីចម្រើន
- វិជ្ជាសម្បន្នោៈ បរិបូណ៌ដោយវិជ្ជាគឺការចេះដឹង
- កិត្តិមាៈ មានកិត្តិសព្ទខ្ចរខ្ចាយប្រាកដ
- ហិតោៈ ជាអ្នកធ្វើប្រយោជន៍ដល់ជនទាំងពួង
- ឧបត្តិតោៈ ជាអ្នកដែលជនទាំងឡាយប្រាថ្នាសេពគប់ រាប់រកយកជាគ្នា
- ធនវាៈ ជាអ្នកមានទ្រព្យ
- យសវាៈ ជាអ្នកមានយស