វត្ថុមិនចេះឆ្អែត១៦យ៉ាងគឺ៖

  • សាគរោ សព្វសវន្តីហិ ន តប្បតិៈ មហាសមុទ្រមិនដែលឆ្អែតទៅដោយទឹកដែលហូរមកពីទីទាំងពួង
  • អគ្គិ ឧបាទានេន ន តប្បតិៈ ភ្លើងទាំងឡាយគឺមិនដែលឆ្អែតដោយអុស
  • រាជា រជ្ជេន ន តប្បតិៈ ស្ដេចមិនដែលឆ្អែតដោយរាជសម្បត្តិ
  • ពាលោ បាបេន ន តប្បតិៈ ជនពាលមិនដែលឆ្អែតដោយបាប
  • ឥត្ថី មេថុនធម្មេន អលង្ការេន វិជាយនេនាតិ ឥមេហិ គិហិ ន តប្បតិៈ ស្ត្រីមិនដែលឆ្អែតដោយរបស់បីយ៉ាងគឺ សេពមេថុនធម្ម១ ការតាក់តែងគ្រឿងអលង្ការ១ និងប្រសូត្របុត្រ១។
  • ព្រាហ្មណោ មន្តេហិ ន តប្បតិៈ ព្រាហ្មណ៍មិនដែលឆ្អែតដោយមន្ដទាំងឡាយ
  • ឈាយី វិហារសមាបត្តិយា ន តប្បតិៈ លោកអ្នកសម្លឹងពិនិត្យមិនដែលឆ្ងែតដោយវិហារសមាបត្តិ
  • សេក្ខោ អបច្ចយេន ន តប្បតិៈ សេក្ខបុគ្គលមិនដែលឆ្អែតដោយធម៌ដែលកិលេសមិនបានសន្សំគឺព្រះនិព្វាន
  • អប្បិច្ឆោ ធុតង្គុលេន ន តប្បតិៈ បុគ្គលអ្នកប្រាថ្នាតិចមិនឆ្អែតដោយធុតង្គ (អង្គជាគ្រឿងកម្ចាត់កិលេស)
  • អារទ្ធវិរិយោ វិរិយារម្ភេន ន តប្បតិៈ បុគ្គលអ្នកប្រារព្ធនូវសេចក្ដីព្យាយាមមិនដែលឆ្អែតដោយការផ្គងចិត្តព្យាយាម
  • ធម្មកថិកោ សាកច្ឆាយ ន តប្បតិៈ​បុគ្គលអ្នកសម្ដែងធម៌មិនឆ្អែតដោយការសន្ទនាធម៌
  • វិសារទោ បរិសាយ ន តប្បតិៈ បុគ្គលអ្នកក្លៀវក្លាមិនឆ្អែតដោយការនៅក្នុងចំណោមបរិស័ទ
  • សទ្ធោ សង្ឃបដ្ឋានេន ន តប្បតិៈ បុគ្គលអ្នកមានសទ្ធាមិនឆ្ងែតដោយការទំនុកបម្រុងព្រះសង្ឃ
  • ទាយកោ បរិច្ចាគេន ន តប្បតិៈ ទាយកអ្នកមិនឆ្អែតដោយការបរិច្ចាគទាន
  • បណ្ឌិតោ ធម្មស្សវនេន ន តប្បតិៈ បណ្ឌិតមិនឆ្អែតដោយការស្ដាប់ធម៌
  • ចតស្សោ បរិសា តថាគតទស្សនេន ន តប្បតិៈ​បរិស័ទទាំង៤ពួកមិនឆ្អែតដោយការគាល់ព្រះសាស្ដា។