បដិច្ចសមុប្បាទ១២ជាអនុលោមន័យ៖
- អវិជ្ជា បច្ចយា សង្ខារាៈ អវិជ្ជានាំឲ្យកើតសង្ខារ
- សង្ខារប្បច្ចយា វិញ្ញាណំៈ សង្ខារនាំឲ្យកើតវិញ្ញាណ
- វិញ្ញាណប្បច្ចយា នាមរូបំៈ វិញ្ញាណនាំឲ្យកើតនាមរូប
- នាមរូបប្បច្ចយា សឡាយតនំៈ នាមរូបនាំឲ្យកើតអយតនៈ៦
- សឡាយតនប្បច្ចយា ផស្សោៈ អយតនៈនាំឲ្យកើតសម្ផស្សៈ
- ផស្សប្បច្ចយា វេទនាៈ សម្ផស្សនាំឲ្យកើតវេទនា
- វេទនាបច្ចយា តណ្ហាៈ វេទនានាំឲ្យកើតតណ្ហា
- តណ្ហាបច្ចយា ឧបាទានំៈ តណ្ហានាំឲ្យកើតឧបាទាន
- ឧបាទានបច្ចយា ភវោៈ ឧបាទាននាំឲ្យកើតភព
- ភវប្បច្ចយា ជាតិៈ ភពនាំឲ្យកើតជាតិ
- ជាតិប្បច្ចយា ជរាមរណៈ ជាតិនាំឲ្យកើតជរានិងមរណៈ
- ជរាមរណប្បច្ចយា សោកបរិទេវទុក្ខទោមនស្សុបាយាសាៈ ជារាមរណៈនាំឲ្យកើតសេចក្ដីសោក សេចក្ដីក្សឹបក្សួល សេចក្ដីទុក្ខ សេចក្ដីតូចចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្តទាំងឡាយ។