ចិត្ត២៧ដួងនេះចែកជា រូបាវចរចិត្ត១៥
និងអរូបបាវចរចិត្ត១២
រូបាវចរចិត្ត១៥ដួងគឺ៖
· បឋមជ្ឈានកុសលចិត្ត
· ទុតិយជ្ឈានកុសលចិត្ត
·
តតិយជ្ឈានកុសលចិត្ត
·
ចតុត្ថជ្ឈានកុសលចិត្ត
·
បញ្ចមជ្ឈានកុសលចិត្ត
ចិត្តដែលប្រកបដោយឈានទាំង៥នេះឯងក្នុងដួងនីមួៗផ្លាស់មកជាវិបាកចិត្ត
មាន៥ដួង និងកិរិយាចិត្តមាន៥ដួង ដូច្នេះរូបាវចរចិត្តទាំងអស់មាន១៥ដួង។
អរូបាវចរចិត្ត១២ដួងគឺ៖
· វិញ្ញាណញ្ចាយតនកុសលចិត្ត
· អាកិញ្ញាញ្ញយតនកុសលចិត្ត
· នេវសញ្ញានាសញ្ញាយតនកុសលចិត្ត
ចិត្តទាំង៤ដួងនេះក៏ដូចគ្នានឹងរូបាវចរចិត្តដែរគឺចិត្តដែលប្រកបដោយ
អរូបជ្ឈានទាំង៤ដួងនេះ ក្នុងដួងនីមួយៗផ្លាស់មកជាវិបាកចិត្តមាន៤ដួង
និងមកជាកិរិយាចិត្តមាន៤ដួង ដូចនេះអរូបាវចរចិត្តទាំងអស់មាន១២ដួង។
សរុបមកៈ រូបាវចរចិត្ត១៥ដួង+អរូបាវចរចិត្ត១២ដួង=២៧ដួង