- កើតថ្ងៃទី១០ កុម្ភៈ ឆ្នាំ១៩៥២
- មានស្រុកកំណើតនៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
- ទទួលមរណភាពនៅថ្ងៃទី០៣ មិថុនា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។
- មុនឆ្នាំ១៩៧៥
- ជាងកាត់សក់ជិតផ្សារអូរឫស្សី ភ្នំពេញ
- ជាសិស្សសាលារៀនផង ដើរលក់នំប៉័ង លក់ប៉ោងៗ បម្រើតុតាមហាង (ដើម្បីចិញ្ចឹមក្រុមគ្រួសារក្នុងនាមជាកូនច្បង)
- គេចាប់ធ្វើទាហាន
- ក្រោយឆ្នាំ១៩៧៥
- ជម្លៀសទៅស្រុកខាងម្តាយ នៅភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាលបាន៦ខែ
- ខ្មែរក្រហមបញ្ជូនទាំងគ្រួសារឲ្យទៅនៅភូមិត្រពាំងថ្ម សង្គាត់ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង មានការងារជាអ្នកលាយជីលេខ១ (ជីលាមកមនុស្ស)
- ក្រោយឆ្នាំ១៩៧៩
- បានមកនៅខេត្តសៀមរាបពីរខែបន្តដំណើរទៅរស់នៅស្រុកកំណើតខាងម្តាយជាថ្មីទៀត
- ក្រោយមកលោកបានមករស់នៅភ្នំពេញ ហើយចូលបម្រើការនៅវិទ្យុជាតិកម្ពុជា។
- ឆ្នាំ១៩៦៨ បានសរសេរកំណាព្យមួយឈ្មោះថា "ក្តីលំបាកវេទនារបស់កូនអ្នកក្រ និងការបែងចែកវណ្ណៈក្នុងសង្គមមនុស្ស"
- ឆ្នាំ១៩៧០ សរសេររឿងអ្នកលេងជាយសមុទ្រ ជាប្រភេទប្រលោមលោកដោយបោះលក់តាមផ្សារ។
- ឆ្នាំ១៩៧២ សរសេររឿងគុហាថ្មលឿង ជាប្រភេទប្រលោមលោកភាគ (៥ភាគ) បានធ្វើឲ្យគាត់ល្បីឈ្មោះ។
- ឆ្នាំ១៩៧២ បានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ
- មុនឆ្នាំ១៩៧៥លោកសរសេរបាន៩ស្នាដៃ។
- ក្រោយឆ្នាំ១៩៧៩ លោកសរសេរបាន១៧៦ស្នាដៃ។
(សូមរកអានឯកសារ "សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរ" ត្រង់ទំព័រទី ២១៥ ដល់ទំព័រទី ២១៧)។