- កើតនៅថ្ងៃទី២២ មិថុនា ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង
- បិតាឈ្មោះ ញ៉ុក ញ៉ មាតាឈ្មោះ ហៀក ជាកសិករនៅភូមិអូតាគី ឃុំជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង
- កាលពីកុមារភាពគឺក្នុងឆ្នាំ១៩១៣ លោកបានទៅបួសរៀននៅវត្តពោធិវាល ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរសាស្រ្តជាតិក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល
- នៅឆ្នាំ១៩១៨ លោកបានបព្វជ្ជាជាសាមណេរ ហើយបានសិក្សាធម៌វិន័យ និងភាសាបាលីក្នុងសំណាក់គ្រូអាចារ្យផ្សេងៗក្នុងខេត្តបាត់ដំបង
- ឆ្នាំ១៩១៩ បានទៅបន្តវិជ្ជានៅបាងកក ប្រទេសថៃ។ លោកបានជាប់សញ្ញាបត្រធម្មសិក្សាថ្នាក់ត្រីនៅអំឡុងឆ្នាំ១៩២១ និងជាប់សញ្ញាបត្រធម្មសិក្សាថ្នាក់ទោ ក្នុងឆ្នាំ១៩២៣
- ឆ្នាំ១៩២៤ បានបំពេញឧបសម្បទាជាភិក្ខុ និងជាប់សញ្ញាបត្របរិយធម៌ ភាសាបាលីទីមហា៣ប្រយោគ
- ឆ្នាំ ១៩២៦ លោកបានជាប់ទីមហា៤ប្រយោគ
- ឆ្នាំ ១៩២៨ លោកបានជាប់ទីមហា៥ប្រយោគ
- ឆ្នាំ ១៩២៩ លោកបានជាប់ទីមហា៦ប្រយោគ
- ឆ្នាំ១៩៣៦ លាចាកសិក្ខាបទមកជាគ្រហស្ថវិញ។
- ១៩២៧ ដល់១៩៣០ ធ្វើជាគ្រូបង្រៀនភាសាបាលីនៅក្រុងបាងកក
- ១៩៣០ ត្រឡប់មកភ្នំពេញចូលធ្វើសមាជិកគណៈកម្មការប្រែព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ
- ១៩៣៨ ធ្វើការនៅក្នុងព្រះរាជបណ្ណាល័យកម្ពុជា មានមុខងារជាអ្នកចាត់់ចែងបោះពុម្ពផ្សាយនូវសៀវភៅផ្សេងៗ និងទស្សនាវដ្តីកម្ពុជសុរិយា
- ១៩៣៩ ជាតំណាងសម្តេចព្រះនរោត្តមសុធារស និងជាអធិបតីពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញជាមួយតំណាងផ្សេងៗទៀត បានទៅរៀបចំកម្មវិធីសិក្សា និងសម្ភោធពុទ្ធសាសនបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទនាប្រទេសឡាវ
- ១៩៤២ បានទៅសម្ភោធមន្ទីរពុទ្ធសាសនបណ្ឌិត្យខេត្តឃ្លាំង ប្រទេសវៀតណាមខាងត្បូង
- ១៩៣៤ជាតំណាងរៀបចំកម្មវិធីសិក្សាសម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅប៉ាក់សេ ប្រទេសឡាវ
- ១៩៤៥ ធ្វើជាសាស្រ្តាចារ្យខ្មែរថ្នាក់ទី៥នៃសាលាគរិវិជ្ជា
- ១៩៤៦ ធ្វើការនៅពុទ្ធសាសនបណ្ឌិត្យព្រមទាំងជាសាស្រ្តចារ្យនៅវិទ្យល័យស៊ីសុវត្ថិ
- ១៩៥០ លាឈប់ពីពុទ្ធសាសនបណ្ឌិត្យចូលបម្រើការនៅក្រសួងសិក្សាធិការជាតិក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិមកជាសម្បតិ្តជាតិ ហើយលោកធ្វើជាសាស្រ្តចារ្យជាប់សន្យារហូតមក
- ៦ឆ្នាំក្រោយមកលោកផ្លាស់ទៅធ្វើជាសាស្រ្តចារ្យខ្មែរនៅវិទ្យាល័យមុនីវង្សនាក្រុងបាត់ដំបង
- ១៩៥៨ លោកផ្លាស់មកធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំពេញក្នុងឋានៈជាសាស្រ្តចារ្យផង និងជាអ្នកស្រាវជ្រាវឯកសារអក្សរសាស្រ្តខ្មែរនៅវិទ្យាស្ថាននោះផង។ លោកជាសាស្រ្តចារ្យខ្មែរនៅសាលាភូមិន្ទរដ្ឋបាល។
- លោកញ៉ុក ថែមបានធ្វើជាសមាជិកក្រុមជំនុំវប្បធម៌តាំងពីឆ្នាំ១៩៤៧ហើយលោកក៏ជាអ្នកបង្កើតសមាគមអ្នកនិពន្ធខ្មែរដែលនៅឆ្នាំ១៩៥៦។
- លោកបានទទួលគ្រឿងឥស្សរយសជាគុណបំណាច់ផ្សេងៗពីបរទេស និងមាតុប្រទេសដូចជា ឥស្សរិយយសប្រទេសកម្ពុជាថ្នាក់មុន្នីសារាភ័ណ្ឌ (១៩៤០) ឥស្សរិយយសប្រទេសឡាវថ្នាក់អស្សឫទ្ធិក្រុងហ្លួង ឥស្សរិយយសថ្នាក់អស្សរិទ្ធិក្រុងអណ្ណាមនៃប្រទេសអណ្ណាម (១៩៤៣) មេដាយអស្សរាប្រាក់ប្រទេសកម្ពុជា (១៩៤៨) មេដាយអស្សរិទ្ធិមុន្នីសារាភ័ណ្ឌកម្ពុជា (១៩៥៧) មេដាយអស្សរាប្រាក់ប្រទេសកម្ពុជា (១៩៦០) មេដាយអស្សរិទ្ធិនៃប្រទេសកម្ពុជា (១៩៦២)
- អនិច្ចកម្មនៅឆ្នាំ ១៩៧៤
១.ជាភាសាថៃ ឬបាលីថៃ៖ (កាលលោកទៅសិក្សានិងធ្វើការនៅប្រទេសថៃ)
- នមោកថា
- នានាជាតកវណ្ណនា
- ធម្មនិទ្ទេសភាគ១
- ទេវតាភាសិត ពុទ្ធភាសិត
- ពុទ្ធប្រវត្តិសង្ខេប
- ប្រជុំពុទ្ធភាសិត
- មហាវេស្សន្តរជាតក (១៩៥៣)
- ប្រជុំភាសិត ភាគ១ ភាគ២
- បិសាចស្នេហា (១៩៤២)
- ជាតិ សាសនា ព្រះមហាក្សត្រ
- កុលាបប៉ៃលិន (១៩៣៦ ឬ១៩៤៣)
- ពន្លឺអាស៊ីទ្វីប (ប្រែ)
- បញ្ញាសជាតកសង្ខេប ភាគ១ ភាគ២ (១៩៦៣)
- វិធីប្រតិបត្តិធម៌
- ឯកសហរាត្រី (ភាគខ្លះបកប្រែ)។