ពរ៨ប្រការរបស់នាងវិសាខាទូលសូមចំពោះព្រះភិក្ខុគឺ៖
នាងវិសាខា មហាឧបាសិកាប្រាថ្នានូវសេចក្ដីសុខស្រួលដល់ភិក្ខុសង្ឃទើបក្រាបទូលសូមពរ៨ប្រការដើម្បីថ្វាយវត្ថុផ្សេងៗដល់ពួកភិក្ខុដោយអាងហេតុផ្សេងៗដែលធ្លាប់មានមក ព្រះដ៏មានព្រះភាគក៏ទ្រង់អនុញ្ញាតតាមដែលទូលសូមគឺ៖- សំពត់វស្សិកសាដកៈ សំពត់ងុតទឹកភ្លៀង
- អាគន្តុកភត្តៈ អាហារសម្រាប់ភិក្ខុអ្នកមកថ្មី
- គមិកភត្តៈ អាហារសម្រាប់ភិក្ខុធ្វើដំណើរទៅ
- គិលានភត្តៈ អាហារសម្រាប់ភិក្ខុឈឺ
- គិលាននុបដ្ឋាកភត្តៈ អាហារសម្រាប់ភិក្ខុបម្រើភិក្ខុឈឺ
- ភេសជ្ជៈ ថ្នាំសម្រាប់ព្យាបាលភិក្ខុឈឺ
- ធុវយាគូៈ បបរជាប្រចាំ
- ឧទកសាដកៈ សំពត់ងូតទឹករបស់ភិក្ខុនីសង្ឃ។