ប្រវត្តិសង្ខេបបណ្ឌិតមហា ឈឹម សុមន៍
ក. ជីវប្រវត្តិសង្ខេប៖- កើតក្នុងឆ្នាំ ១៩០៥ ព.ស ២៤៥០ នៅឃុំបសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
- អាយុ ១២ឆ្នាំ បួសជាសាមណេរ សិក្សាក្នុងសំណាក់ព្រះគ្រូអាចារ្យកន នៅឃុំវាល ស្រុកគងពិសី
- អាយុ ២០ឆ្នាំ ចូលរៀនកច្ចាយនៈវេយ្យាករណ៍ និងសម្ព័ន្ធម្តងទឿតក្នុងសំណាក់ព្រះតេជគុណព្រះវិភទ្ទញ្ញាណសោម ឡុច (មហា៤ប្រយោគ) វត្តលង្កា ក្រុងភ្នំពេញ
- អាយុ ២១ឆ្នាំ ឧបសម្បទាជាភិក្ខុភាវៈ ជាសិស្សសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ
- ក្នុងឆ្នាំដដែល លោកបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ ហើយបានធ្វើជាគ្រូឧទ្ទេសាចារ្យ បង្រៀនបាលីនៅវត្តលង្កាកុសុមារាម ក្រុងភ្នំពេញ
- ទទួលអនិច្ចកម្មនៅឆ្នាំ ១៩៧៥
ខ. ឋានៈ និងតួនាទី៖- ជាគ្រូបង្រៀនសាលាបាលីរង វត្តលង្កា ក្រុងភ្នំពេញ
- ជាសមាជិកក្រុមជំនុំប្រែព្រះត្រៃបិដក
- ជាសាស្រ្តាចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ
- ជាសមាជិកក្រុមអភិបាលនៃសមាជិកអ្នកនិពន្ធខ្មែរ
គ. ស្នាដៃ៖- ធម្មបទកថានានានិទាន (អាគារវិន័យ)
- វេយ្យាករណ៍បាលី
- ប្រស្នាវិន័យ ភាគ១ ភាគ២ ភាគ៣ ភាគ៤
- ពុទ្ធប្រវត្តិកថា (ប្រវត្តិទី១នៃពុទ្ធសាសនា)
- អធិប្បាយគាថាធម្មបទ ភាគ១ ភាគ២ ភាគ៣ ភាគ៤
- ឧភយពាក្យវិលាសិនី (ភាគ១ ខ្មែរ និងភាគ១ ភាគ២ បាលី)
- ជាតកធម្មបទ (គម្រូតែងរឿង)
- វិជ្ជាគុណកថាពាក្យកាព្យ
- ទសានុស្សតិ និងព្រះត្រៃលក្ខណ៍
- វិធីសម្ព័ន្ធសង្ខេប
- សង្ខេបទសជាតក ១៩៥៩
- កុម្ភជាតក
- ពុទ្ធឃោសាចារ្យប្រវត្តិ
- សង្គហធម៌៤ប្រការ
- អធិប្បាយសុភាសិត (កាព្យបទផ្សេងៗ)
- ព្រមទាំងសៀវភៅជាច្រើនទៀតសរុបចំនួន៣៣។