ចូរឲ្យនិយមន័យ “ តួអង្គឯក “ “ តួអង្គរង “ “ តួអង្គវិជ្ជមាន “ “ តួអង្គ​អវិជ្ជមាន “ “ តួអង្គសកម្ម “ “ តួអង្គអសកម្ម “ “ តួអង្គថេរ “ “ តួអង្គអថេរ “ ។


និយមន័យអំពីតួអង្គមាន៖
  • តួអង្គឯកៈ ជាតួអង្គដែលសំខាន់ជាងគេនៅក្នុងរឿង និងមានសកម្មភាព​ច្រើន​ជាង​គេ​នៅ​ក្នុងដំណើរ​រឿង។
  • តួអង្គរងៈ ជាតួអង្គសំខាន់បន្ទាប់ពីតួអង្គឯក មានតួនាទីធ្វើសកម្មភាព​បង្គ្រប់​ន័យ​ឲ្យ​តួអង្គឯក និងមាន​ទំនាក់ទំនងតិច ឬច្រើនជាមួយតួអង្គឯក ឬតួអង្គដទៃទៀត។

  • តួអង្គវិជ្ជមានៈ  ជាតួអង្គដែលសំខាន់ជាងគេនៅក្នុងរឿង មានអត្តចរិកស្លូតបូត សុភាពរាបសា និង​មាន​ឧត្តមគតិល្អនៅក្នុងរឿង។
  • តួអង្គអវិជ្ជមានៈ  ជាតួអង្គដែលមានអត្តចរិកអាក្រក់ និងគ្មានឧត្តមគតិល្អនៅក្នុងរឿង។
  • តួអង្គសកម្មៈ ជាតួអង្គដែលមានសកម្មភាព​ច្រើន​ជាង​គេ​នៅក្នុងរឿងតាំងពីផ្ដើមរឿង រហូត​ដល់់​បញ្ចប់រឿង។
  • តួអង្គអសកម្មៈ  ជាតួអង្គដែលមានសកម្មភាព​តិចតួច ឬស្ទើរតែគ្មានសកម្មភាពសោះ​នៅ​ក្នុងរឿង​តាំង​​ពីផ្ដើមរឿង រហូត​ដល់់​បញ្ចប់រឿង។
  • តួអង្គថេរៈ ជាតួអង្គដែលមានបុគ្គលិកលក្ខណៈមិនប្រែប្រួល តាំងពីផ្ដើមរឿង រហូត​ដល់់​បញ្ចប់រឿង បើល្អគឺល្អរហូត ហើយបើអាក្រក់គឺអាក្រក់រហូត។
  • តួអង្គអថេរៈ  ជាតួអង្គដែលមានបុគ្គលិកលក្ខណៈប្រែប្រួល តាំងពីផ្ដើមរឿង រហូត​ដល់់​បញ្ចប់រឿង ជួនកាលល្អពីដំបូងហើយអាក្រក់ នៅបញ្ចប់រឿង ហើយជួន​កាល​អា​ក្រក់​ពី​ដំបូង ហើយបែរ​ជាល្អ​នៅ​បញ្ចប់រឿងទៅវិញ។